អ្នកស្រី ឡេង គឹមណាន ប្រាប់ពីរបៀបដាំផ្កាខាត់ណាឱ្យបានទិន្នផលល្អ
  • ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
អ្នកស្រី ឡេង គឹមណាន ប្រាប់ពីរបៀបដាំផ្កាខាត់ណាឱ្យបានទិន្នផលល្អ
អ្នកស្រី ឡេង គឹមណាន កសិករដាំផ្កាខាត់ណាក្នុងផ្ទះសំណាញ់ នៅស្រុកទឹកឈូ ខេត្តកំពត។

កំពត៖ ផ្កាខាត់ណា ជាបន្លែពេញនិយមសម្រាប់ធ្វើម្ហូបអាហារបានច្រើនមុខ ប៉ុន្តែបន្លែប្រភេទនេះពិបាកដាំនៅកម្ពុជា។  អ្នកស្រី ឡេង គឹមណាន ជាកសិករដាំផ្កាខាត់ណាក្នុងផ្ទះសំណាញ់ នៅស្រុកទឹកឈូ ខេត្តកំពត។ មានបទពិសោធដាំបន្លែជាង១០ឆ្នាំ កសិកររូបនេះ បានឱ្យដឹងថាការដាំផ្កាខាត់ណា ពិបាកថែទាំ និងប្រើពេលយូររហូតដល់៣ខែទើបទទួលបានទិន្នផល។  បើតាមអ្នកស្រី គឹមណាន ដើម្បីដាំផ្កាខាត់ណាបានល្អ ត្រូវការបច្ចេកទេសដាំដុះ និងថែទាំយ៉ាងយកចិត្តទុកដាក់ចាប់ពីពេលចាប់ផ្ដើមដាំដុះរហូតដល់ពេលប្រមូលផល។
TTN-Free-Banner-In-Article-PC


ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 

កសិករ គឹមណាន បានប្រាប់ពីរបៀបដាំផ្កាខាត់ណាដូច្នេះ៖ «ដំបូងយើងត្រូវធ្វើដីឱ្យហ្មត់ហើយត្រូវកាប់ជង្ហុកដាក់ជីកំប៉ុស្តលាមកគោដាក់ពូជដាំថែវា។ ​បន្ទាប់មកយើងស្រោចជីត្រីបន្ថែមឱ្យឆាប់លូតលាស់ ពេលល្មមធំបន្ដិចអាចដាក់ជីកំប៉ុស្តម្ដងទៀតបន្ទាប់មកយើងត្រូវលើករងលុបគល់»។ 
 
កសិកររូបនេះ បានបន្ថែមថា  ក្រោយពេលផ្កាខាត់ណាចេញផ្កាអ្នកស្រីត្រូវស្រោចជីត្រី ដើម្បីជួយឱ្យផ្កាឆាប់ធំ។​ទន្ទឹមនោះ អ្នកស្រី គឹមណាន ត្រូវថែទាំដកស្មៅ រហូតដល់ពេលប្រមូលផល។ 
 
ការដាំដុះផ្កាខាត់ណាត្រូវប្រើរយៈពេលជាង៩០ថ្ងៃ ទើបទទួលបានផល។  កសិករវ័យ៤៨ឆ្នាំរូបនេះ បានអះអាងការដាំផ្កាខាត់ណា គួរដាំក្នុងផ្ទះសំណាញ់ទើបងាយថែទាំ ព្រោះបន្លែប្រភេទនេះ ត្រូវការទឹកច្រើន និងអាកាសធាតុត្រជាក់៕  

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ​ ThmeyThmey25។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ុត រស្មី