បន្លែ ផ្លែឈើព្រៃត្រូវបានដាក់លក់ហូរហែនៅទឹកជ្រោះប៊ូស្រា
- ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ២:០៩ នាទី រសៀល

មណ្ឌលគិរី៖ បន្លែ ផ្លែឈើ ត្រូវបានគេដាក់លក់ជាហូរហែនៅច្រកចូលរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី។ បន្លែ និងផ្លែឈើទាំងនេះ ភាគច្រើនជារបស់ជនជាតិដើមភាគតិចពូនង ដែលពួកគាត់បានប្រមូលផលពីព្រៃភ្នំ និងមួយចំនួនធំដាំដុះដោយខ្លួនឯងផ្ទាល់ ក្នុងនោះមានដូចជា ផ្លែប៊ឺរ ចេក ត្រាវ ទៀបបារាំង ម្រេច ក្រូចវល្លិ៍(ផាសិន) ដំឡូង ទឹកឃ្មុំព្រៃ ស្រាពាង ឱសថបុរាណ និងរុក្ខជាតិព្រៃភ្នំជាច្រើនទៀត៕

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនារូបភាពខាងក្រោម៖










© រក្សាសិទ្ធិដោយ thmeythmey.com