កម្ពុជា-ឥណ្ឌា ប្រារព្ធព្រឹត្តិការណ៍យោគៈអន្តរជាតិ ដើម្បីអប់រំផ្លូវចិត្ត
  • ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ​​ ម៉ោង ៨:៥៩ នាទី យប់
កម្ពុជា-ឥណ្ឌា ប្រារព្ធព្រឹត្តិការណ៍យោគៈអន្តរជាតិ ដើម្បីអប់រំផ្លូវចិត្ត
រដ្ឋាភិបាលកម្ពុជា និងស្ថានទូតឥណ្ឌា បានប្រារព្ធព្រឹត្តិការណ៍យោគៈអន្តរជាតិ លើកទី១០ ដើម្បីធ្វើលំហាត់រាងកាយ និងអប់រំផ្លូវចិត្ត ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃទី១៩ មិថុនា។

រដ្ឋាភិបាលកម្ពុជា និងស្ថានទូតឥណ្ឌា បានប្រារព្ធព្រឹត្តិការណ៍យោគៈអន្តរជាតិ លើកទី១០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃទី១៩ មិថុនា។ យោគៈអន្តរជាតិ គឺជាលំហាត់ប្រាណ ផ្នែករាងកាយ និងការអប់រំផ្លូវចិត្ត ដែលត្រូវបានទទួលស្គាល់ជាសកល នៅឆ្នាំ២០១៤។
TTN-Free-Banner-In-Article-PC


លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានបញ្ជាក់ថា យោគៈអន្តរជាតិនៅឆ្នាំនេះ ជាសារមួយ ដើម្បីលើកកម្ពស់សន្តិភាពនៅក្នុងសង្គម និងពិភពលោក។ បើតាមលោកស្រី  Devyani យោគៈអន្តរជាតិនេះ គឺជាលំហាត់ប្រាណដ៏ល្អ សម្រាប់ផ្នែករាងកាយ និងការអប់រំផ្លូវចិត្ត។
 
ក្រៅពីអប់រំផ្លូវចិត្តហើយ ព្រឹត្តិការណ៍យោគៈនេះ ក៏ជាផ្នែកមួយ​ ជួយ​ផ្សព្វ​ផ្សាយ​សក្ដានុពលទេសចរណ៍កម្ពុជា លើកឆាកអន្តរជាតិ ក៏ដូចជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា-ឥណ្ឌា តាមរយៈការលើកកម្ពស់ទំនាក់ទំនងសង្គម វប្បធម៌ សេដ្ឋកិច្ច និងរវាងប្រជាជននិងប្រជាជន ។ នេះបើតាមលោក ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។



កន្លងមកក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀប​ចំ​ទិវា​យោគៈ​អន្តរជាតិចំនួន ៩លើកហើយ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកណ្តាល និងខេត្តបាត់ដំបង។ បើតាមលោក សីលា ព្រឹត្តិការណ៍នេះ បានទាក់ទាញសាធារណជន ភ្ញៀវទេចរជាតិ និង​អន្តរជាតិ​ជាច្រើន។
 
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងស្ថានទូតឥណ្ឌា បានប្រារព្ធព្រឹត្តិការណ៍យោគៈអន្តរជាតិនេះ ចាប់តាំងពីឆ្នាំ២០១៥មក។ យោគៈអន្តរជាតិ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅឆ្នាំ២០១៦៕













អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ