ក្រសួងបរិស្ថាន រៀបចំពិព័រណ៌ និងចែកកូនឈើឥតគិតថ្លៃ រយៈពេល៦ថ្ងៃ
  • ថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
ក្រសួងបរិស្ថាន រៀបចំពិព័រណ៌ និងចែកកូនឈើឥតគិតថ្លៃ រយៈពេល៦ថ្ងៃ

ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង និងវេទិកាកេសរកូលជាតិលើកទី៤» ចាប់ពីថ្ងៃទី១០ដល់១២ ខែកក្កដា នៅមុខអគារមរតកតេជោ ទីស្ដីការក្រសួងបរិស្ថាន និងចាប់ពីថ្ងៃទី១០ដល់១៦ ខែកក្កដា នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត។

ពិព័រណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ ព្រឹត្តិការណ៍នេះ ក៏ចូលរួមលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ដែលបានដាក់ចេញផ្ដោតលើមុំយុទ្ធសាស្ត្រចំនួន៣គឺ ស្អាត បៃតង និងចីរភាព ក្នុងគោលដៅចម្បងគឺ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ឱ្យទទួលបាន ប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ៕  
TTN-Free-Banner-In-Article-PC
 

អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា