ចំនួនប្រជាជនពិភពលោកនឹងកើនដល់ ១០,៣ពាន់លាននាក់នៅឆ្នាំ២០៨០
  • ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១១:២០ នាទី ព្រឹក
ចំនួនប្រជាជនពិភពលោកនឹងកើនដល់ ១០,៣ពាន់លាននាក់នៅឆ្នាំ២០៨០
រូបភាព ៖ AFP

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ចំនួនប្រជាជនពិភពលោកទំនងជានឹងកើនឡើងពី ៨,២ពាន់លាននាក់នៅឆ្នាំ២០២៤ ដល់ ១០,៣ពាន់លាននាក់នៅឆ្នាំ២០៨០ មុនពេលថយចុះ។
TTN-Free-Banner-In-Article-PC
នាយកដ្ឋានចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ចំនួនប្រជាជន ពិភពលោក នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងសតវត្សនេះ មុនពេលធ្លាក់ចុះវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១២ ខែកក្កដា។ 
 
អង្គការសហប្រជាជាតិ បានព្យាករថា ប្រទេសមួយចំនួនមានកំណើនប្រជាជនលឿនជាងគេលើពិភពលោកដូចជា ឥណ្ឌា ឥណ្ឌូណេស៊ី និងនីហ្សេរីយ៉ា នឹងជួយពិភពលោកកើនឡើងចំនួនប្រជាជន២,១ពាន់លាននាក់ក្នុងរយៈពេល ៦ទសវត្សខាងមុខ។
 
ទន្ទឹមនេះ ប្រទេសចំនួន៩ មើលឃើញមានចំនួនប្រជាជនកើនឡើងទ្វេដងនៅចន្លោះឆ្នាំ ២០២៤ និង ២០៥៤ ដូចជា អង់ហ្កោឡា សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ។
 
ប្រទេសជាង ៦០បានឆ្លងកាត់សម័យកាលដែលមានប្រជាជនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រដូចជា ចិន និងជប៉ុន។
 
សម្រាប់ប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ អ៊ីតាលី និងរុស្សី នឹងមានកំណើនប្រជាជនលឿនជាងនេះ ប្រសិនបើគ្មានរលកអន្តោប្រវេសន៍។ បន្ថែមពីនេះ ជនអន្តោប្រវេសន៍បានរួមចំណែកកំណើនប្រជាជននៅក្នុងប្រទេសចំនួន៥០ ក្នុងរយៈពេល៣ទសវត្សរងមុខក្នុងនោះរួមទាំង អាមេរិក កាណាដា និងអូស្ត្រាលី។
 
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ នៅឆ្នាំ ២០៨០ នឹងមានប្រជាជនដែលមានអាយុ ៦៥ឆ្នាំឡើងទៅច្រើនជាងមនុស្សដែលមានអាយុក្រោម ១៨ឆ្នាំនៅទូទាំងពិភពលោក៕ 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង