ក្រសួងការពារជាតិ មិនទាន់រកឃើញឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង នៅជួរភ្នំក្រវាញ ឡើយ
  • ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៥:១០ នាទី ល្ងាច
ក្រសួងការពារជាតិ មិនទាន់រកឃើញឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង នៅជួរភ្នំក្រវាញ ឡើយ
ទិដ្ឋភាពរួមនៃក្រសួងការពារជាតិ។ រូបភាព៖ SPM

ក្រសួងការពារជាតិបានប្រកាសថា មកទល់ពេលនេះ គឺមិនទាន់រកឃើញទេ​ នូវឧទ្ធម្ភាគចក្រមួយគ្រឿងដែលបាត់ការទាក់ទងនៅភូមិសាស្ត្រ ជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងកោះកុង។ ​ហេតុការណ៍នេះកើតឡើងអំឡុងពេលហាត់ហ្វឹកហ្វឺន ដោយសារបញ្ហាអាកាសធាតុមិនអំណោយផល។
TTN-Free-Banner-In-Article-PC
 

« មានឧទ្ធម្ភាគចក្រមួយគ្រឿង​ បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅតំបន់ភូមិសាស្រ្តជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង​ អំឡុងពេលហ្វឹកហ្វឺន»។  នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ តាំងពីព្រឹកថ្ងៃទី១៣កក្កដា រហូតមកដល់ពេលនេះ កងកម្លាំងពាក់ព័ន្ធជំនាញរបស់ក្រសួងការពារជាតិ នៅពុំទាន់រកឃើញឧទ្ធម្ភាគមួយគ្រឿងនោះឡើយ។ 

យ៉ាងណាមិញ ក្រុមការងារជំនាញរបស់ក្រសួង​ការពារជាតិ កំពុងបន្តរុករកឧទ្ធម្ភាគចក្រដែលបានបាត់នោះយ៉ាងយកចិត្តទុកដាក់។​
 
ជុំវិញពីហេតុការណ៍នេះ សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ព្យាយាមទាក់ទងលោក ឈុំ  សុជាត  ​អ្នកនាំពាក្យក្រសួងការពារជាតិ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ជាច្រើនដងដើម្បីសុំព័ត៌មានលម្អិត ប៉ុន្តែគឺមិនទទួលបានឆ្លើយតបណាមួយឡើយ៕ 


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ