ឯកអគ្គរាជទូតអង់គ្លេស ដើរកម្សាន្តលើកំពែងក្រុងអង្គរធំ១២គីឡូម៉ែត្រ និងជិះកង់បីទៅប្រាសាទនានា
  • ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៣:២០ នាទី រសៀល
ឯកអគ្គរាជទូតអង់គ្លេស ដើរកម្សាន្តលើកំពែងក្រុងអង្គរធំ១២គីឡូម៉ែត្រ និងជិះកង់បីទៅប្រាសាទនានា

សៀមរាប៖​ លោក ដូមីនិក វីល្លៀម ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានជ្រើសយករមណីយដ្ឋានអង្គរ ជាគោលដៅដំណើរកម្សាន្តដ៏ល្អ។ លោក ដូមីនិក វីល្លៀម បានដើរកម្សាន្តលើកំពែងក្រុងអង្គរធំប្រវែង១២គីឡូម៉ែត្រ។ អ្នកការទូតរូបនេះ ដើរកម្សាន្តយ៉ាងសាមញ្ញតាមកង់បីខ្មែរ ទៅតាមតំបន់ទេសចរណ៍នានាក្នុងរមណីយដ្ឋានអង្គរ និងខេត្តសៀមរាប។
TTN-Free-Banner-In-Article-PC
 
«ចុងសប្តាហ៍ល្អនៅសៀមរាប! ប្រាសាទបុរាណតែងតែអស្ចារ្យ!  យើងក៏បានហាត់ប្រាណនៅអង្គរធំ - យឺតបន្តិច ប៉ុន្តែទេសភាពអស្ចារ្យ។» លោក ដូមីនិក វីល្លៀម បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកដូច្នេះ។ 


 
ឯកអគ្គរាជទូតអង់គ្លេសនិយាយខ្មែររូបនេះ ធ្វើដំណើរកម្សាន្តលើទឹកដីបេតិកភណ្ឌវប្បធម៌ដ៏ពិសិដ្ឋរបស់កម្ពុជា ជាមួយមិត្តរួមថ្នាក់នៅសាកលវិទ្យាល័យ។ លោក វីល្លៀម ជិះឡានក្រុង និងកង់បីខ្មែរ និងពិសារម្ហូបខ្មែរនៅតាមភោជនីយដ្ឋាន។ 
 
«យើងបាន​ញ៉ាំម្ហូបខ្មែរដ៏ឆ្ងាញ់មួយចំនួនរួមទាំងទឹកគ្រឹងផងដែរ»។ លោក វីល្លៀម ថ្លែងដូច្នេះ។​ នេះមិនមែនជាលើកទីមួយនោះទេ សម្រាប់អ្នកការទូតអង់គ្លេសរូបនេះ។ ជារឿងៗលោកតែងតែផ្សព្វផ្សាយសកម្មភាពដើរកម្សាន្តនៅឧទ្យានអង្គរ និងតំបន់ទេសចរណ៍នានា លើបណ្ដាញសង្គមរបស់លោក។ 
 


លោក ដូមីនិក វីល្លៀម បានដើរកម្សាន្តលើកំពែងក្រុងអង្គរធំ និងទៅកម្សាន្តប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត និងកន្លែងផ្សេងៗជាច្រើន។ ស្លៀកពាក់សមញ្ញ លោក ដូមីនិក វីល្លៀម ជិះកង់បីខ្មែរ ហើយសរសើរ និងអរគុណអ្នកដឹកកង់បីថែមទៀតផង។ 
 
ការផ្សព្វផ្សាយសកម្មភាពដើរកម្សាន្តរបស់បុគ្គលល្បី២ ពិតជាបានចូលរួមទាក់ទាញទេសចរអន្តរជាតិ និងជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏អស្ចារ្យក្នុងប្រទេសកម្ពុជា។ សកម្មភាពទាំងនេះ ក៏បង្ហាញពីសុវត្ថិភាពក្នុងការដើរលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាផងដែរ៕ 





អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម វណ្ណា (Sem Vanna)