លោក Peter Koo ឡើងជានាយកគ្រប់គ្រងទូទៅ CPL ដែលនៅទំនេរជិត១ឆ្នាំ
  • ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១០:២៤ នាទី ព្រឹក
លោក Peter Koo ឡើងជានាយកគ្រប់គ្រងទូទៅ CPL ដែលនៅទំនេរជិត១ឆ្នាំ

អគ្គលេខាធិការក្លិបកីឡាបាល់ទាត់ ឡាយហ្វខេត្តព្រះសីហនុ (Life FC) លោក Peter Koo ត្រូវបានតែងតាំងជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ (CPL)។
TTN-Free-Banner-In-Article-PC


ក្នុងពិធីធ្វើបច្ចុប្បន្នភាពកំណែទម្រង់ និងការប្រកាស តែងតាំងសមាសភាព នាយកគ្រប់គ្រងទូទៅដែលរៀបចំដោយ CPL នៅព្រឹកថ្ងៃទី១៩ ខែកក្កដា លោក Peter Koo នឹងលាលែងតំណែង អគ្គលេខាធិការក្លិប Life FC ដើម្បីផ្តោលើការគ្រប់គ្រងទូទៅ CPL ចាប់ពីឆ្នាំ២០២៤នេះតទៅ។
 
នៅចំពោះមុខមន្ត្រីក្លិបនៃលីគកំពូកម្ពុជា នាយកគ្រប់គ្រងទូទៅថ្មី សញ្ជាតិកូរ៉េខាងត្បូង នឹងយកបទពិសោធន៍គ្រប់គ្រងក្លិ​បរបស់ខ្លួនកន្លងមក ដើម្បីដឹកនាំ CPL នឹងធ្វើយ៉ាងណាឱ្យក្លិបផ្សេងៗវិវត្តន៍ទៅជាក្លិបអាជីព។ លោក Peter Koo ត្រូវជំនួសតំណែងលោក Satoshi Saito ដែលផុតកិច្ចសន្យាពីតួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា កាលពីខែតុលា ឆ្នាំ ២០២៣។
 
លោក Peter Koo ក្នុងនាមជាអគ្គលេខាធិការក្លិប Life FC បានជួយក្រុមបាល់ទាត់ក្នុងខេត្តព្រះសីហនុមួយនេះឈ្នះជើងឯកលីគបាល់ទាត់កម្រិតទី២របស់កម្ពុជា រដូវកាល ២០២៣-២៤ ដើម្បីបង្ហាញខ្លួនលើកដំបូងនៅលីគកំពូលរដូវកាល ២០២៤-២៥។
 
ឡើងទៅលីគកំពូលកម្ពុជា ក្លិប Life FC បានតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា ជា​អ្នកចាត់ការទូទៅ​ ចាប់ពីរដូវកាលក្រោយ ២០២៤-២៥ តទៅ៕
 
 

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​