អ្នកគ្រប់គ្រងទូទៅ CPL ថ្មី ឃើញទេពកោសល្យ U19​ កម្ពុជា ជាក្តីសង្ឃឹមជម្រើសជាតិ និងលីគ
  • ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៤:៥៩ នាទី រសៀល
អ្នកគ្រប់គ្រងទូទៅ CPL ថ្មី ឃើញទេពកោសល្យ U19​ កម្ពុជា ជាក្តីសង្ឃឹមជម្រើសជាតិ និងលីគ
ការហ្វឹកហាត់ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

លោក Peter Koo អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនលីគកំពូលកម្ពុជា (Cambodian Premier League ឬ CPL) មើលឃើញថាអនាគតវិស័យកីឡាបាល់ទាត់កម្ពុជា និង CPL នឹងល្អប្រសើរ ព្រោះតែយុវជនក្រោមអាយុ១៩ឆ្នាំ ពោពេញដោយសក្ដានុពល ដូចជាកាយសម្បទាល្អ ការសម្រេចចិត្តលឿន និងបច្ចេកទេសល្អ។
TTN-Free-Banner-In-Article-PC


ក្រុមហ៊ុន CPL បានបង្ហាញសមាសភាព លោក Peter Koo ដែលត្រូវធ្វើជាអ្នកគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុនលីគកំពូលនេះ។ ក្នុងពិធីចូលកាន់ដំណែងជាអ្នកគ្រប់គ្រងទូទៅ CPL ថ្មី នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ Fairfield by Marriott Phnom Penh អ្នកគ្រប់គ្រងសញ្ញជាតិកូវ៉េខាងត្បូង បានលើកសរសើរថាយុវជនក្រោម១៩ឆ្នាំកម្ពុជា (U-19) មានសក្ដានុពល ដែលជាក្ដីសង្ឃឹមរបស់ក្រុមជម្រើសជាតិ និងក្រុមហ៊ុនលីគ នាថ្ងៃអនាគត។ 
 
លោក Peter Koo ឃើញការធ្វើតេស្ដកីឡាករអាយុក្រោម១៩ឆ្នាំ ហើយកាយសម្បទារបស់ពួកគេមាឌធំល្អ ទាំងល្បឿន និងការសម្រេចចិត្តស៊ុត ឬបញ្ជូនបាល់ក៏ល្អ។ បន្ថែមពីនេះ អ្នកគ្រប់គ្រងរូបនេះ ក៏សរសើរលើបច្ចេកទេសកីឡាករទាំងនោះ ដែលពួកគេមានមូលដ្ឋានគ្រឹះល្អ។
 
លោក Peter Koo បាននិយាយដូច្នេះថា៖ «នៅពេលខ្ញុំមើលគេធ្វើតេស្ដសមត្ថភាពយុវជនក្រោម១៩ឆ្នាំ (U-19) ខ្ញុំឃើញថា មាឌរបស់ពួកគេរឹងមាំ រឿងទី១ ហើយល្បឿនក៏ល្អដែរ ចំណែកទី៣ គឺជាបច្ចេកទេសល្អ។ នោះមានន័យថា មូលដ្ឋានគ្រឹះរបស់ពួកគាត់ រីកចម្រើនច្រើន ពេលកន្លងមក។ តាមពិតខ្ញុំមិនមែនជាគ្រូបង្វឹក យល់ពីបច្ចេកទេសច្រើនទេ ប៉ុន្ដែខ្ញុំឃើញពួកគាត់ប្រកួតប្រជែង ទាំងការគិត ការសម្រេចចិត្តរបស់ពួកគាត់លឿន។ ខ្ញុំ ឃើញថា CPL មានអនាគតល្អមែនទែន។»៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា