មន្រ្តីមជ្ឈមណ្ឌលស្រាវជ្រាវវារីវប្បកម្ម ប្រឹងបង្កាត់ពូជត្រីឆ្ពង់ និងតុកែ ដើម្បីចែកពលរដ្ឋ
- ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៩:១៩ នាទី ព្រឹក

ព្រះសីហនុ៖ ក្រុមមន្រ្តីជំនាញ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ (MARDeC) កំពុងប្រឹងប្រែងបង្កាត់ពូជត្រីឆ្ពង់ និងតុកែ ឱ្យបានក្នុងចំនួនច្រើនសម្រាប់ចែកជូនពលរដ្ឋ និងសហគមន៍ ដោយឥតគិតថ្លៃ ក្នុងទិសដៅជំរុញការចិញ្ចឹមបន្ថែម ដើម្បីធានាសន្តិសុខស្បៀង និងតម្រូវការបរិភោគប្រចាំថ្ងៃ។

បើតាម លោក ព្រហ្ម ច័ន្ទមិថុនា មន្រ្តី MARDeC ត្រីឆ្ពង់ និងតុកែ មានតម្លៃសេដ្ឋកិច្ចខ្ពស់ ក្នុងវិស័យវារីវប្បកម្មកម្ពុជា។ ត្រីទាំងពីរប្រភេទនេះ ក៏សម្បូរទីផ្សារ និងពេញនិយមសម្រាប់ធ្វើជាម្ហូបអាហារផងដែរ។
MARDeC ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ ដើម្បីជួយដោះស្រាយកង្វះខាតពូជផលិតផលជលផលសមុទ្រ។ MARDeC គឺជាមជ្ឈមណ្ឌលបង្កាត់ពូជជលផលសមុទ្រ និងពិសោធន៍ជំងឺតែមួយគត់នៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: