គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីសប្បុរសធម៌ដល់សិស្សានុសិស្សនៅបឋមសិក្សាក្រឡាញ់
  • ថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ​​ ម៉ោង ៤:២៤ នាទី រសៀល
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីសប្បុរសធម៌ដល់សិស្សានុសិស្សនៅបឋមសិក្សាក្រឡាញ់

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីសប្បុរសធម៌ជួយដល់សិស្សានុសិស្ស ដែលស្ថិតនៅសាលាបឋមសិក្សាក្រឡាញ់ ដែលមានទីតាំងស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមសហការឧបត្ថម្ភពី ក្រុមហ៊ុន លក្ស្មី ប្រាយម៍ អុិនវេសមេន និងក្រុមហ៊ុន ១២១ សបភី ឯ.ក។
 
កម្មវិធីសប្បុរសធម៌នេះ ធ្វើក្នុងគោលបំណងផ្តល់សម្ភារសិក្សា ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សឱ្យមានភាពងាយស្រួល និងសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ នៅក្នុងកម្មវិធីនោះដែរ គ្រឹះស្ថានក៏បានចូលរួមដាំដើមឈើនៅក្នុងបរិវេណសាលាចំនួន ២០០ដើម ដែលស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការផ្តល់គុណតម្លៃ និងតួនាទីដ៏សំខាន់របស់ព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាព ជាពិសេសគឺនៅសាលារៀន។
 
 
ដោយមើលឃើញពីតម្រូវការរបស់សាលា គ្រឹះស្ថានបានឧបត្ថម្ភជាតុរៀនចំនួន ៨តុ សម្រាប់មត្តេយ្យសិក្សា ផ្តល់ក្តារខៀនកញ្ចក់ចំនួន៦ សម្រាប់បន្ទប់រៀន សម្ភារសិក្សាមានកាបូបស្ពាយ សៀវភៅ ប៊ិច ខ្មៅដៃ ដល់សិស្សានុសិស្សចំនួន ២០៦នាក់ ថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរ។
 
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មិនគ្រាន់តែជាស្ថាប័ន ដែលរកប្រាក់ចំណូល ដែលបានផ្តល់ការងាររាប់រយកន្លែងសម្រាប់និយោជិត ក្នុងការរួមចំណែកយ៉ាងសកម្មដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែគ្រឹះស្ថានតែងតែ គិតគូដល់បញ្ហាសង្គម និងតែងតែចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការនានារបស់សង្គមជាតិ។ ជាក់ស្តែងជារៀងរាល់ឆ្នាំគ្រឹះស្ថានតែងតែង ទំនួលខុសត្រូវក្នុងសង្គម និងបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជាច្រើនកន្លងមក។ 
 


សកម្មភាពមនុស្សធម៌នៅថ្ងៃនេះ យើងខ្ញុំសង្ឃឹម និងជឿជាក់ថា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់សមាគមនៅទីនេះ ក៍ដូចជាសង្គមជាតិទាំងមូលរបស់យើងឱ្យទទួលបាននូវការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

(អត្ថបទពាណិជ្ជកម្ម)


















អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ប៉េង សុងឡេង