អបអរសាទរអតិថិជន៦០រូប ដែលមានសំណាងបានឈ្នះរង្វាន់នៃយុទ្ធនាការ«លុយក៏បាន ឡានក៏ឈ្នះ»
  • ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៤៩ នាទី ព្រឹក
អបអរសាទរអតិថិជន៦០រូប ដែលមានសំណាងបានឈ្នះរង្វាន់នៃយុទ្ធនាការ«លុយក៏បាន ឡានក៏ឈ្នះ»

សូមចូលរួមអបអរសាទរដល់អតិថិជនសំណាងសរុបទាំង ៦០រូប ដែលជាអ្នកឈ្នះពីការចាប់រង្វាន់លើកទី២ នៃយុទ្ធនាការ «លុយក៏បាន ឡានក៏ឈ្នះ» នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១២ថ្ងៃត្រង់។ រង្វាន់ទាំងនោះបានទៅលើអតិថិជនចំនួន ១០រូប បានឈ្នះរង្វាន់ម៉ូតូ Honda Dream 2024 និងអតិថិជន ៥០រូបទៀត បានឈ្នះទឹកប្រាក់ ៥០០.០០០រៀល។
 
អេ អឹម ខេ សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់ អេ អឹម ខេ កន្លងមក ហើយនឹងសង្ឃឹមថាអតិថិជននៅតែ គាំទ្រដល់យើងបន្តទៀត។ ក្នុងឱកាសនេះ យើងសូមជូនពរឲ្យអតិថិជន និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជួបតែសំណាងល្អ សុខភាពល្អ សុភមង្គល រកទទួលទានមានបាន និងទៅទីជិត ឬឆ្ងាយជួបតែសុខសុវត្ថិភាព។ 
 
តារាងឈ្មោះអតិថិជនសំណាងសរុបទាំង ៦០រូប ដែលបានឈ្នះរង្វាន់ពីការចាប់រង្វាន់លើកទី២ នៃយុទ្ធនាការ “លុយក៏បាន ឡានក៏ឈ្នះ” នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤៖
 










 
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧.០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ប៉េង សុងឡេង