ស្វាគមន៍ជាថ្មីនៃកម្មវិធី «សន្សំពិន្ទុច្រើន បានរង្វាន់ច្រើន» ជំនាន់ទី២ របស់ អេ អឹម ខេ
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ១០:២២ នាទី ព្រឹក
ស្វាគមន៍ជាថ្មីនៃកម្មវិធី «សន្សំពិន្ទុច្រើន បានរង្វាន់ច្រើន» ជំនាន់ទី២ របស់ អេ អឹម ខេ

កម្មវិធី «សន្សំពិន្ទុច្រើន បានរង្វាន់ច្រើន» ជំនាន់ទី២ ជាកម្មវិធីដែលអនុញ្ញាតឲ្យអតិថិជនអាចសន្សំពិន្ទុបាននៅលើ AMK Mobile ដោយគ្រាន់តែលោកអ្នកធ្វើប្រតិបត្តិការដូចជា បញ្ចូលកាតទូរសព្ទ បង់ថ្លៃវិក្កយប័ត្រផ្សេងៗ និងផ្ទេរប្រាក់ទៅក្រៅប្រទេសតាម AMK Mobile។
 
សម្រាប់ពិន្ទុដែលអ្នកទទួលបាន អាចប្ដូរពិន្ទុយករង្វាន់ពីសាខា អេ អឹម ខេ ទាំង ៣៣ ទីតាំង ឬក៏អាចទូទាត់ចាយជាមួយដៃគូអាជីវកម្ម អេ អឹម ខេ បានទូទាំងប្រទេសកម្ពុជា។
 
កម្មវិធីជំនាន់ទី២ នេះ ចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះហើយ!
លក្ខខណ្ឌក្នុងការប្តូរយករង្វាន់៖
  • ៦០០ពិន្ទុ = ដបទឹកស៊េរីថ្មី ពណ៌សស្អាត  
  • ៤០០ពិន្ទុ = ឆត្រការពារទឹកភ្លៀង ឬកំដៅថ្ងៃ
  • ១០០ពិន្ទុ = ៤ ០០០រៀល
លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត!
 
ទីតាំងសាខាទាំង ៣៣ ដែលមានសាខាក្នុងទីក្រុងភ្នំពេញចំនួន ១០ និងសាខាខេត្តចំនួន ២៣ ដែលអ្នកអាចប្តូរពិន្ទុជាវត្ថុអនុស្សាវរីយ៍បាន (Link)
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ 

(អត្ថបទពាណិជ្ជកម្ម)
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ប៉េង សុងឡេង