សប្តាហ៍ការទូតស្ដីពីភាពបៃតងរបស់សហភាពអឺរ៉ុបប្រចាំអាស៊ានឆ្នាំ ២០២៤ ចាប់ផ្តើមហើយ
- ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១:៣៨ នាទី រសៀល

Flag Off by the Ambassador of the European Union to ASEAN, H.E. Sujiro Seam.
ថ្ងៃនេះឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំអាស៊ាន លោក Sujiro Seam ចាប់ផ្តើមជាផ្លូវការនូវព្រឹត្តិការណ៍សប្តាហ៍ការទូតស្ដីពីភាពបៃតងរបស់សហភាពអឺរ៉ុប-អាស៊ាន ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ការចាប់ផ្ដើមដំណើរការមានរួចហើយនូវ សកម្មភាពដើរ និងរត់ដ៏រីករាយចម្ងាយ ៥ គ.ម លើកទី ២ ដែលមានចំណងជើងថា «អន្តរកាលបៃតងអឺរ៉ុប-អាស៊ាន សម្រាប់ភពផែនដីប្រកបដោយនិរន្តរភាព និងផលប៉ះពាល់ជាវិជ្ជមានបន្ថែមទៀត» (ក្រោកឡើង និងធ្វើចលនា)។
អ្នកចូលរួមប្រហែល ៥០០ នាក់បានចូលរួម រួមទាំងតំណាងមកពីអាស៊ាន សហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន យុវជននិងបុគ្គលដែលមានតម្រូវការពិសេស។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅតាមបណ្តោយ Jalan Sudirman ឈានទៅដល់ Gelora Bung Karno, Senayan, Jakarta។
លោក Sujiro Seam ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន បានលើកឡើងថា «សហភាពអឺរ៉ុបប្តេជ្ញាគាំទ្រដៃគូរបស់យើងចំពោះអន្តរកាលបៃតងរៀងៗខ្លួន រួមទាំងរដ្ឋសមាជិកអាស៊ានផងដែរ។ ព្រឹត្តិការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបន្តធ្វើការរួមគ្នាជាមួយអាស៊ានឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព និងមានការរួមបញ្ចូលលក្ខណៈពណ៌បៃតង»។


Medal Presentation with the Ambassador of the European Union to ASEAN, H.E. Sujiro Seam, and participants.
លោកបានបន្ថែមថា «វាគឺជាឱកាសមួយដើម្បីលើកទឹកចិត្ត និងជំរុញទឹកចិត្តបុគ្គល សហគមន៍ និងអង្គការនានា ឱ្យចាត់វិធានការកាន់តែខ្លាំងឡើង ដើម្បីការពារ ថែរក្សា និងស្ដារបរិស្ថានរបស់យើងសម្រាប់បច្ចុប្បន្នភាព និងសម្រាប់មនុស្សជំនាន់ក្រោយ»។
សប្តាហ៍ការទូតស្ដីពីភាពបៃតងរបស់សហភាពអឺរ៉ុប គឺជាយុទ្ធនាការសកលមួយរបស់សហភាពអឺរ៉ុប ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងជំរុញសកម្មភាពប្រកបដោយអត្ថន័យ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះបានវិវឌ្ឍន៍ទៅជាឱកាសដ៏សំខាន់មួយដែលសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួនរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់នៅទូទាំងពិភពលោក ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុ។ ព្រឹត្តិការណ៍ទាំងនេះបម្រើជាវេទិកាមួយ ដើម្បីបង្ហាញពីគំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាព និងជំរុញសកម្មភាពបៃតងបន្ថែមទៀត។
លោកស្រី Jihan Abdul Rahman ប្រធានបេសកកម្មកាទូតបណ្ដោះអាសន្ននៃបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម ប្រចាំអាស៊ាន ក្នុងនាមជាអ្នកសម្របសម្រួលប្រទេសសម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុប មានប្រសាសន៍ថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អាស៊ានបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ រួមទាំងតាមរយៈការសន្ទនាពហុវិស័យ និងសកម្មភាពពាក់ព័ន្ធនានា ដែលពាក់ព័ន្ធនឹងដៃគូសំខាន់ៗនៅទូទាំងវិស័យផ្សេងៗ»។
លោកស្រី បានគូសបញ្ជាក់អំពីការបង្កើតមជ្ឈមណ្ឌលអាស៊ានទទួលបន្ទុកបញ្ហាបម្រែបម្រួលអាកាសធាតុ ដើម្បីជួយសម្រួលដល់ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុក្នុងតំបន់នៅទូទាំងអាស៊ីអាគ្នេយ៍ ហើយបានបន្ថែមថា «ដោយសង្កត់ធ្ងន់ទៅលើសកម្មភាពអាកាសធាតុ ដូចជាការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ការលុបបំបាត់ការបំពុល និងការធានាឱ្យមានការផ្លាស់ប្តូរត្រឹមត្រូវសម្រាប់ទាំងអស់គ្នា អាស៊ាន ដោយសហការជាមួយដៃគូដ៏មានតម្លៃរបស់យើង រួមទាំងសហភាពអឺរ៉ុប អាចកសាងតំបន់ដែលមានភាពធន់ ដែលត្រៀមខ្លួនបានកាន់តែប្រសើរ ក្នុងការទប់ទល់នឹងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ»។

Starting Line with all participants and the Ambassador of the European Union to ASEAN, H.E. Sujiro Seam.
នៅឆ្នាំនេះ ព្រឹត្តិការណ៍ដើរ និងរត់ដ៏សប្បាយរីករាយនៅទីក្រុងហ្សាការតា គឺជាចំណុចសម្គាល់នៃការចាប់ផ្តើមសកម្មភាពទូទាំងតំបន់ជាលើកដំបូង សម្រាប់សប្តាហ៍ការទូតស្ដីពីភាពបៃតងរបស់សហភាពអឺរ៉ុប-អាស៊ាន ឆ្នាំ ២០២៤។ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក៏កំពុងរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្នុងរដ្ឋសមាជិកអាស៊ាន ដើម្បីជំរុញ និងបំផុសសកម្មភាពស្ដីពីអាកាសធាតុនៅក្នុងតំបន់ផងដែរ។
ការដើរ និងរត់ដ៏សប្បាយរីករាយនេះ មានអមដោយការជួបជុំជាសាធារណៈបើកចំហ ដែលបង្ហាញពីគម្រោងសហភាពអឺរ៉ុប-អាស៊ាន រដ្ឋសមាជិកសហភាពអឺរ៉ុប និងកម្មវិធីជជែកពិភាក្សាខ្នាតតូចជាបន្តបន្ទាប់។ ការជជែកពិភាក្សាខ្នាតតូចរំលេចអំពីប្រធានបទសំខាន់ៗនៅពាក់ព័ន្ធនឹងអន្តរកាលបៃតងរបស់អាស៊ាន ដូចជាសេដ្ឋកិច្ចរង្វង់ ជីវចម្រុះ ទេសភាពប្រកបដោយនិរន្តរភាព និងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុមកលើស្ត្រីក្នុងចំណោមចំណុចផ្សេងៗទៀត។ ការជជែកពិភាក្សាទាំងនេះបានបង្ហាញពីការយល់ដឹងរបស់យុវជនអាស៊ានសំខាន់ៗនៅក្នុងវិស័យនីមួយៗ។
Yulia Ratnasari ស្ថាបនិក Karbon Biru ដែលជាគំនិតផ្តួចផ្តើមផ្អែកលើយុវជនក្នុងការកាត់បន្ថយកាបូន និងការការពារសង្គមឆ្នេរ និងជីវចម្រុះ បានលើកឡើងថា៖ «អាស៊ានជាកន្លែងសម្បូរទៅដោយជីវចម្រុះ និងបណ្ដោយឆ្នេរសមុទ្រវែងៗ។ ក្នុងនាមជាយុវជន គ្រប់យ៉ាងគឺអាស្រ័យគឺលើពួកយើងក្នុងការធានាឱ្យបានថាការអភិវឌ្ឍរបស់យើងមានលក្ខណៈរួមបញ្ចូលគ្នា និងមិនគំរាមកំហែងដល់សង្គមឆ្នេរ និងជីវចម្រុះរបស់យើង»។
Ratnasari គឺជាអតីតនិស្សិត និងជាអ្នកទទួលបានពានរង្វាន់ពីកម្មវិធីប្រចាំរបស់សហភាពអឺរ៉ុប ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរួមពីកម្មវិធី Erasmus Mundus ស្តីពីសេដ្ឋកិច្ចរង្វង់ និងបរិស្ថានវិទ្យាឧស្សាហកម្ម និងជាបេក្ខជនប្រជែងដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងគម្រោងនិរន្តរភាពរបស់សហភាពអឺរ៉ុបឆ្នាំ ២០២៣។

Group Photo of all participants of the EU-ASEAN GET UP and MOVE Fun Run and Walk Event
អំពីសហភាពអឺរ៉ុប (EU)
សហភាពអឺរ៉ុប (EU) គឺជាសហភាពសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសសមាជិកចំនួន ២៧ ដែលមានប្រជាជនចំនួន ៤៤៧ លាននាក់។ រួមគ្នា សហភាពអឺរ៉ុបបានកសាងតំបន់ស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្របពេលដែលរក្សាបាននូវភាពចម្រុះនៃវប្បធម៌ ការអធ្យាស្រ័យ និងសេរីភាពបុគ្គល។ ក្នុងឆ្នាំ ២០១២ សហភាពអឺរ៉ុបបានទទួលរង្វាន់ណូបែលសន្តិភាពសម្រាប់ការជំរុញគោលដៅសន្តិភាព ការផ្សះផ្សា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅអឺរ៉ុប។
សហភាពអឺរ៉ុបគឺជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ព្រមទាំងជាប្រភព និងទិសដៅនៃការវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់ពិភពលោក។ ជារួម សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន គឺជាម្ចាស់ជំនួយដ៏ធំបំផុតនៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលផ្តល់ច្រើនជាងពាក់កណ្តាលនៃ ODA នៅទូទាំងពិភពលោក។
រដ្ឋសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប (តាមលំដាប់ពិធីសារ) គឺ៖ បែលហ្ស៊ិក ប៊ុលហ្ការី សាធារណរដ្ឋឆែក ដាណឺម៉ាក អាល្លឺម៉ង់ អេស្តូនី អៀរឡង់ ក្រិក អេស្ប៉ាញ បារាំង ក្រូអាស៊ី អ៊ីតាលី ស៊ីប ឡេតូនី លីទុយអានី លុចសំបួ ហុងគ្រី ម៉ាល់តា ហូឡង់ អូទ្រីស ប៉ូឡូញ ព័រទុយហ្កាល់ រូម៉ានី ស្លូវ៉ាគី ស្លូវ៉ាគី ហ្វាំងឡង់ និងស៊ុយអែត។
សហភាពអឺរ៉ុបគឺជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ព្រមទាំងជាប្រភព និងទិសដៅនៃការវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់ពិភពលោក។ ជារួម សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន គឺជាម្ចាស់ជំនួយដ៏ធំបំផុតនៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលផ្តល់ច្រើនជាងពាក់កណ្តាលនៃ ODA នៅទូទាំងពិភពលោក។
រដ្ឋសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប (តាមលំដាប់ពិធីសារ) គឺ៖ បែលហ្ស៊ិក ប៊ុលហ្ការី សាធារណរដ្ឋឆែក ដាណឺម៉ាក អាល្លឺម៉ង់ អេស្តូនី អៀរឡង់ ក្រិក អេស្ប៉ាញ បារាំង ក្រូអាស៊ី អ៊ីតាលី ស៊ីប ឡេតូនី លីទុយអានី លុចសំបួ ហុងគ្រី ម៉ាល់តា ហូឡង់ អូទ្រីស ប៉ូឡូញ ព័រទុយហ្កាល់ រូម៉ានី ស្លូវ៉ាគី ស្លូវ៉ាគី ហ្វាំងឡង់ និងស៊ុយអែត។
ស្វែងយល់បន្ថែមនៅលើ៖
គេហទំព័រខ្នាតតូច៖ https://euinasean.eu
សហភាពអឺរ៉ុបនៅក្នុងបណ្តាញសង្គមអាស៊ាន៖
Twitter៖ @EUinASEAN
Facebook៖ @EUinASEAN
Instagram៖ @EUinASEAN
Youtube៖ @EUinASEAN
អំពីអាស៊ាន
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើងនៅថ្ងៃទី 8 ខែសីហា ឆ្នាំ 1967 និងមានរដ្ឋសមាជិកចំនួនដប់៖ ប្រ៊ុយណេដារូសាឡឹម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វ៊ីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2015 សហគមន៍អាស៊ានត្រូវបានបង្កើតឡើងជាផ្លូវការ។ លេខាធិការដ្ឋានអាស៊ាន មានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ស្វែងយល់បន្ថែមនៅលើ៖
បណ្តាញសង្គមអាស៊ាន៖
Twitter៖ @ASEAN
Facebook៖ @aseansecretariat
Instagram៖ @ASEAN
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: