ផ.ស.ស សម្រាប់ពលរដ្ឋខ្មែរមា្នក់ ឡើងដល់ជិត៣០០០ដុល្លារ កើនជាង៤០ភាគរយ ក្នុងឆ្នាំ២០២៥
- ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១១:១០ នាទី ព្រឹក

ភ្នំពេញ៖ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់មនុស្សម្នាក់នៅកម្ពុជា រំពឹងឡើងដល់ ជិត ៣ ០០០ ដុល្លារ។ ចំនួននេះ កើនជាង៤០ភាគរយ(ច្បាប់ថវិកា) បើធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែតុលា។

តាមការព្យាករ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ នឹងមានកំណើន ៦,៣ភាគរយ។ ការណ៍នេះ ធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ ពាន់លានរៀល សមមូលនឹង ៥១ ៣៩៨ លានដុល្លារ។ ជាមួយគ្នានេះ ផ.ស.ស. សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងកើនដល់ចំនួន ២ ៩២៤ដុល្លារ ដែលឆ្នាំ២០២៤ មានត្រឹម ២ ០៧១ដុល្លារ។
លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា អត្រាកំណើន ៦,៣ភាគរយ ដែលត្រូវរំពឹងនេះ គឺបានពីការគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា វិស័យឧស្សាហកម្ម នឹងមានកំណើន៨,៦ភាគរយ, វិស័យសេវាកម្ម នឹងមានកំណើន៥,៦ភាគរយ និងវិស័យកសិកម្ម នឹងកើនឡើង ១,១ ភាគរយ។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥ភាគរយ ក្នុងនោះ វិស័យសង្គមកិច្ចនៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១។
ជុំវិញនៃការព្យាករ ផ.ស.ស សម្រាប់មនុស្សម្នាក់នៅកម្ពុជាមានទំហំជិត ៣០០០ដុល្លារ ក្នុងឆ្នាំ២០២៥ ត្រូវបាន លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា មិនឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេសស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងវិបត្តិ។ លោក លើកឡើងបែបនេះ ក៏ព្រោះតែមើលឃើញពីស្ថានភាពបំណុលរបស់គ្រួសារ ឬបំណុលរបស់ពលរដ្ឋនៅក្នុងប្រព័ន្ធធនាគារ កំពុងជួបបញ្ហាច្រើនការសងត្រឡប់។ ក្រៅពីនេះ ស្ថានភាពអតិផរណានៅលើទីផ្សារបន្តមានកំណើនខ្ពស់ រួមជាមួយស្ថានភាពប្រាក់ចំណូល និងប្រាក់សន្សំជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក៏បានធ្លាក់ចុះខ្លាំងផងដែរ។
ទន្ទឹមនឹងនេះ វិស័យទេសចរណ៍របស់កម្ពុជាក៏នៅបន្តធាក់ចុះ ខណៈការនាំចេញក៏នៅមានកម្រិត ដែលទិដ្ឋភាពជាក់ស្តែងទាំងនេះ មិនឆ្លើយតបនឹងការព្យាកររបស់រដ្ឋាភិបាលឡើយ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា
« ការព្យាករ ផ.ស.ស. សម្រាប់មនុស្សមា្នក់មានជិត៣០០០ដុល្លារ ក្នុងឆ្នាំ២០២៥ គឺវាខ្ពស់ពេក » ។ នេះជាការឡើងរបស់លោកបណ្ឌិត ហុង វណ្ណៈ ដែលបានធៀបនឹង១ទសវត្សរ៍មុន ផ.ស.ស សម្រាប់មនុស្សមា្នក់នៅកម្ពុជាមានប្រមាណ ១០០០ដុល្លារ រហូតដល់ឆ្នាំ២០២៤ ទំហំនេះ បានដល់ត្រឹម ២ ០៧១ដុល្លារ ប៉ុណ្ណោះ។ លោកបន្តពន្យល់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) យ៉ាងដូច្នេះ៖ « យើងគិតមើល! យើងប្រើពេលជាង១ទសវត្សរ៍ ទំរាំសព្វថ្ងៃយើងបាន ២ ០៧១ដុល្លារហ្នឹង។ តែនេះ ត្រឹម១ឆ្នាំ យើងព្យាករ ផ.ស.ស សម្រាប់មនុស្សមា្នក់ ឡើងដល់ ២ ៩២៤ដុល្លារ ក្នុងឆ្នាំ២០២៥ គឺវាលឿនខ្លាំងពេក ដែលមិនឆ្លុះបញ្ចាំងទៅនឹងទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គម-សេដ្ឋកិច្ចកម្ពុជាយើង » ។
តែយ៉ាងណាមិញ លោកបណ្ឌិត ហុង វណ្ណៈ មានសុទិដ្ឋិនិយមខ្ពស់ ចំពោះការបោះជំហានទៅមុខនៃកំណើនសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋកម្ពុជាកើនឡើងជាបន្តបន្ទាប់ ស្របទៅតាមចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
គួរជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័ត កាលពីថ្ងៃទី២៥ ខែតុលា នឹងត្រូវឆ្លងកាត់នីតិវិធីមួយចំនួនទៀត មុននឹងត្រូវក្លាយជាច្បាប់ថវិកាប្រចាំឆ្នាំ ២០២៥ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ការព្យាករ ផ.ស.ស. របស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ គឺផ្អែកទៅតាមឆ្នាំគោល ២០១៤ ដែល ក្រសួងផែនការ ប្រកាសដាក់ឱ្យអនុវត្ត នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ ផ.ស.ស. គឺជាដំណើរការនៃការជំនួសឡើងវិញឆ្នាំគោលចាស់ (ឆ្នាំ២០០០) ដែលបានប្រើប្រាស់សម្រាប់ចងក្រង ផ.ស.ស. ជាង២០ឆ្នាំមកហើយ ជាមួយឆ្នាំគោលថ្មី (ឆ្នាំ២០១៤) ដើម្បីគណនាថ្លៃថេរ ផ.ស.ស. សម្រាប់វាស់វែងទំហំ និងកំណើនសេដ្ឋកិច្ច។
ការផ្លាស់ប្តូរឆ្នាំគោលនេះ ធ្វើឱ្យ ផ.ស.ស. របស់ប្រជាពលរដ្ឋម្នាក់ៗកើនដល់ជិត ៣០០០ដុល្លារ ក្នុងឆ្នាំ២០២៥។ ទំហំនេះ គឺត្រូវបានគិតតាមការប្រែប្រួលនៃថ្លៃទំនិញ រួមទាំងការបញ្ជូលនូវធាតុចូលមួយចំនួននៅក្នុងវិស័យសេដ្ឋកិច្ច ដូចជា៖ វិស័យហិរញ្ញវត្ថុ ដែលមានទំហំទឹកប្រាក់ធំនៅក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។ ដូច្នេះ នៅពេលរដ្ឋាភិបាលរៀបចំគោលថ្មីនេះឡើង ធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចត្រូវបានបូកបន្ថែម ហើយចែកនឹងចំនួនប្រជាជនកម្ពុជាសរុប ទើបធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានទំហំធំ។ ទាំងនេះជាការពន្យល់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា។

បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ វិស័យកាត់ដេរក្នុងឆ្នាំ២០២៤ គឺមានកំណើនដល់២៣ភាគរយឯណោះ ដែលជំរុញឱ្យឧស្សាហកម្មកម្ពុជាមានភាពរីកចម្រើនខ្លាំង។ ការណ៍នេះ ធ្វើឱ្យ ផ.ស.ស មានទំហំធំ ហើយចែកនឹងចំនួនប្រជាពលរដ្ឋកម្ពុជាសរុប១៧លានដុល្លារ នាំឱ្យ ផ.ស.ស.សម្រាប់ប្រជាពលម្នាក់ៗក៏កើនខ្ពស់ ដល់ជិត ៣០០០ដុល្លារ ក្នុងឆ្នាំ២០២៥។
« ក៏ប៉ុន្តែ បើសិនយើងទៅមើលប្រជាពលរដ្ឋជាក់ស្តែងវិញ គឺមិនមានចំណូលសម្រាប់ចាយទេ ដោយសារតែប្រជាពលរដ្ឋយើងបានប្រយោជន៍តែប្រាក់ឈ្មួលលើកម្លាំងពលកម្មទេ! យើងមិនទទួលបានប្រាក់ចំណេញពីវិស័យឧស្សាហកម្មសម្រាប់ចាយឡើយ ព្រោះវិស័យនេះមិនមែនជាដើមទុននៅក្នុងស្រុក។ ដូច្នេះ ប្រាក់ចំណេញពីវិស័យឧស្សាកម្មនេះ បានហូរចេញទៅក្រៅប្រទេសអស់មួយចំនួនដែរ»។ នេះជាមើលឃើញអ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ដោយបន្តថា ផលិតកម្មនាំចេញរបស់កម្ពុជាក្នុងវិស័យសេដ្ឋកិច្ចមានកំណើនពិត ប៉ុន្តែខាងអ្នកប្រើប្រាស់នៅក្នុងស្រុកប្រឈមនឹងបញ្ហាមួយចំនួន ជាពិសេសបញ្ហាបន្ទុកបំណុលរបស់ពលរដ្ឋ។
បណ្ឌិត គី សេរីវឌ្ឍន៍ បានថ្លែងមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) យ៉ាងដូច្នេះ៖ « បន្ទុកបំណុលរបស់ពលរដ្ឋ។ បានន័យថា គាត់បានចំណូល១០០ដុល្លារមក គាត់ត្រូវដកលុយគាត់៨០ភាគរយ ដើម្បីសងបំណុលអស់ហើយហ្នឹង។ អ៊ីចឹង! គាត់អត់មានលុយសម្រាប់ចាយឡើយ ដែលការចំណាយគាំង ធ្វើឱ្យវិស័យលក់រាយហ្នឹង វាជាប់គាំងមកទល់សព្វថ្ងៃ»។
ការផ្លាស់ប្តូរឆ្នាំគោលនេះ ធ្វើឱ្យ ផ.ស.ស. របស់ប្រជាពលរដ្ឋម្នាក់ៗកើនដល់ជិត ៣០០០ដុល្លារ ក្នុងឆ្នាំ២០២៥។ ទំហំនេះ គឺត្រូវបានគិតតាមការប្រែប្រួលនៃថ្លៃទំនិញ រួមទាំងការបញ្ជូលនូវធាតុចូលមួយចំនួននៅក្នុងវិស័យសេដ្ឋកិច្ច ដូចជា៖ វិស័យហិរញ្ញវត្ថុ ដែលមានទំហំទឹកប្រាក់ធំនៅក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។ ដូច្នេះ នៅពេលរដ្ឋាភិបាលរៀបចំគោលថ្មីនេះឡើង ធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចត្រូវបានបូកបន្ថែម ហើយចែកនឹងចំនួនប្រជាជនកម្ពុជាសរុប ទើបធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានទំហំធំ។ ទាំងនេះជាការពន្យល់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងកិច្ចពិភាក្សានៃសន្និសីទមីក្រូហិរញ្ញវត្ថុ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។ រូបថត៖ CMA
បណ្ឌិត គី សេរីវឌ្ឍន៍ បាននិយាយបន្តនិយាយយ៉ាងដូច្នេះ៖ « ជាក់ស្តែងទៅ សេដ្ឋកិច្ចយើង ដើរធំតាំងពីយូរណាស់មកហើយ ដោយវិស័យហិរញ្ញវត្ថុកើនឡើងតាំងពីឆ្នាំ២០០៦ ២០០៧ និង២០០៨ មកម្លេះ។ ក៏ប៉ុន្តែ ការគិត ផ.ស.ស.(GDP) ដែលយើងគណនាជាតួលេខ នាពេលកន្លងមក គឺយើងនៅប្រើឆ្នាំគោល២០០០។ ដូច្នេះហើយ បានជាយើងឃើញជាលេខហ្នឹងនៅស្ទើរ »។ លោកបន្ថែមថា រដ្ឋាភិបាលព្យាករសេដ្ឋកិច្ចកម្ពុជាមានកំណើនជាង៦ភាគរយក្នុងឆ្នាំ២០២៥ គឺបានដោយសារការគាំទ្រខ្ពស់ពីវិស័យមិនមែនឧស្សាហកម្ម និងវិស័យកាត់ដេរ។បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ វិស័យកាត់ដេរក្នុងឆ្នាំ២០២៤ គឺមានកំណើនដល់២៣ភាគរយឯណោះ ដែលជំរុញឱ្យឧស្សាហកម្មកម្ពុជាមានភាពរីកចម្រើនខ្លាំង។ ការណ៍នេះ ធ្វើឱ្យ ផ.ស.ស មានទំហំធំ ហើយចែកនឹងចំនួនប្រជាពលរដ្ឋកម្ពុជាសរុប១៧លានដុល្លារ នាំឱ្យ ផ.ស.ស.សម្រាប់ប្រជាពលម្នាក់ៗក៏កើនខ្ពស់ ដល់ជិត ៣០០០ដុល្លារ ក្នុងឆ្នាំ២០២៥។
« ក៏ប៉ុន្តែ បើសិនយើងទៅមើលប្រជាពលរដ្ឋជាក់ស្តែងវិញ គឺមិនមានចំណូលសម្រាប់ចាយទេ ដោយសារតែប្រជាពលរដ្ឋយើងបានប្រយោជន៍តែប្រាក់ឈ្មួលលើកម្លាំងពលកម្មទេ! យើងមិនទទួលបានប្រាក់ចំណេញពីវិស័យឧស្សាហកម្មសម្រាប់ចាយឡើយ ព្រោះវិស័យនេះមិនមែនជាដើមទុននៅក្នុងស្រុក។ ដូច្នេះ ប្រាក់ចំណេញពីវិស័យឧស្សាកម្មនេះ បានហូរចេញទៅក្រៅប្រទេសអស់មួយចំនួនដែរ»។ នេះជាមើលឃើញអ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ដោយបន្តថា ផលិតកម្មនាំចេញរបស់កម្ពុជាក្នុងវិស័យសេដ្ឋកិច្ចមានកំណើនពិត ប៉ុន្តែខាងអ្នកប្រើប្រាស់នៅក្នុងស្រុកប្រឈមនឹងបញ្ហាមួយចំនួន ជាពិសេសបញ្ហាបន្ទុកបំណុលរបស់ពលរដ្ឋ។
បណ្ឌិត គី សេរីវឌ្ឍន៍ បានថ្លែងមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) យ៉ាងដូច្នេះ៖ « បន្ទុកបំណុលរបស់ពលរដ្ឋ។ បានន័យថា គាត់បានចំណូល១០០ដុល្លារមក គាត់ត្រូវដកលុយគាត់៨០ភាគរយ ដើម្បីសងបំណុលអស់ហើយហ្នឹង។ អ៊ីចឹង! គាត់អត់មានលុយសម្រាប់ចាយឡើយ ដែលការចំណាយគាំង ធ្វើឱ្យវិស័យលក់រាយហ្នឹង វាជាប់គាំងមកទល់សព្វថ្ងៃ»។
ការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ បានផ្អែកលើប្រភពទិន្នន័យសំខាន់ៗ រួមមាន ការជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១, ជំរឿនកសិកម្មឆ្នាំ២០១៣, អង្កេតពាក់កណ្តាលជំរឿនសេដ្ឋកិច្ចឆ្នាំ២០១៤, អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀត ដូចជាជញ្ជីងទូទាត់ (ធនាគារជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ទិន្នន័យពាណិជ្ជកម្មអន្តរជាតិ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា) និងទិន្នន័យក្រសួង ស្ថាប័នផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
លទ្ធផលបឋមការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ ត្រូវបានត្រួតពិនិត្យ និងពិភាក្សាជាច្រើនលើកជាមួយអ្នកជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នស្ថិតិប្រទេសស៊ុយអែត និងបានបង្ហាញថា ទំហំសេដ្ឋកិច្ចកម្ពុជាមាន ៨៨,៩ ទ្រីលានរៀល ស្មើនឹង ២២,១លានដុល្លារ នៅឆ្នាំគោល២០១៤ បើធៀបនឹងឆ្នាំ២០០០ មានទំហំសេដ្ឋកិច្ច ៦៧,៤ទ្រីលានរៀល បានកើនឡីង ៣១,៩ ភាគរយ។
ឯកសារច្បាប់ថវិកាសង្ខេបឆ្នាំ ២០២៤ (Budget in Brief Fiscal Year 2024) ដែលផ្សព្វផ្សាយកាលពីចុងឆ្នាំ ២០២៣ បានសរសេរថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤ ត្រូវបានព្យាករងើបឡើងវិញ ដោយរំពឹង សម្រេចក្នុងកំណើន ៦,៦ភាគរយ។ ការព្យាករនេះ ធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ពាន់លានរៀល(ប្រមាណ ៣៥ ១៦៨ លានដុល្លារ) ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងកើនឡើងដល់ ២ ០៧១ ដុល្លារ បើប្រៀបធៀបនឹង ១ ៩១៧ដុល្លារ ក្នុងឆ្នាំ ២០២៣៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: