១០ខែដើមឆ្នាំ២០២៤ រដ្ឋប្រមូលចំណូលពីការលក់សំបុត្រចូលអង្គរបានជិត ៣៦លានដុល្លារ
  • ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ៤:២៤ នាទី រសៀល
១០ខែដើមឆ្នាំ២០២៤ រដ្ឋប្រមូលចំណូលពីការលក់សំបុត្រចូលអង្គរបានជិត ៣៦លានដុល្លារ
ភ្ញៀវទេសចរអន្តរជាតិដើរតាមស្ពានហាល ចូលទស្សនាប្រាសាទអង្គរវត្ត។

សៀមរាប៖ រយៈពេល១០ខែ ដើមឆ្នាំ២០២៤ គ្រឹះស្ថានអង្គរ រកចំណូលបាន ៣៥ ៩៨៧ ៩៦១ ដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
TTN-Free-Banner-In-Article-PC
 
តាមរបាយការណ៍សង្ខេបរបស់គ្រឹះស្ថានអង្គរដែលចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ១០ខែដើមឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិដែលចូលទិញសំបុត្រ ឬបណ្ណទស្សនារមណីយដ្ឋានអង្គរមានចំនួន ៧៧៤ ២០៣នាក់ កើនឡើងជាង ២៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ ហើយគិតជាទឹកប្រាក់សរុប មានចំនួន ៣៥ ៩៨៧ ៩៦១ ដុល្លារអាមេរិក កើនឡើង ២៩ភាគរយ។ ដោយឡែក ក្នុងខែតុលា ទេសចរទិញបណ្ណមាន ៧៤ ៣៥៣នាក់ គិតជាទឹកប្រាក់មានចំនួន ៣ ៤៦៥ ២៣១ ដុល្លារអាមេរិក។ 
 
ទាក់ទងនឹងចំណូលអង្គរនេះដែរ រយៈពេល១០ខែនេះ ទឹកប្រាក់សរុប ១ ៥៤៨ ៤០៦ដុល្លារ ត្រូវបានឧបត្ថម្ភចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា។ 
 
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរនាពេលកន្លងមក ជាមធ្យមមានទេសចរ ចន្លោះពី២០០០ ទៅ២៥០០នាក់ ដែលបានចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ៕
 
 

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី