មកលេងបាត់ដំបង ចង់ស្នាក់នៅកន្លែងធម្មជាតិ ស្ងប់ស្ងាត់ កុំរំលង«ផ្ទះវត្តគរ»
- ថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:២៩ នាទី ព្រឹក

បាត់ដំបង៖«ផ្ទះវត្តគរ» ឬ«Maisons Wat Kor» ស្ថិតក្នុងភូមិវត្តគរ មានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ក្រុងបាត់ដំបង។ ជាសណ្ឋាគារមួយ ដែលមានផ្ទះខ្មែរជាស្ថាបត្យកម្មបែបបុរាណ បានសម្ងំលាក់ខ្លួន ហ៊ុមព័ទ្ធដោយរុក្ខជាតិធំតូច សាកសមសម្រាប់អ្នកចង់សម្រាកលំហែកាយ បែបស្ងប់ស្ងាត់។ «ផ្ទះវត្តគរ» ត្រូវបានរៀបចំជាផ្ទះឈើលើ ថ្មក្រោម ដោយ១ខ្នងមាន បន្ទប់ចំនួន៤ ដាច់ៗពីគ្នា។ ក្រៅពីមានបន្ទប់ស្នាក់នៅ «ផ្ទះវត្តគរ» ក៏មានភោជនីយដ្ឋាន ដែលមានអាហារបែបខ្មែរ បែបអ៊ឺរ៉ុប លក្ខណៈ Cocktail champagneផងដែរ៕

សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ