អុំទូក៖ រដ្ឋបាលរាជធានីភ្នំពេញ បង្កើនផ្លូវថ្មើរជើង ដើម្បីបន្ថយការកកស្ទះ និងមនុស្សប្រមូលផ្តុំ
- ថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៤:៥៩ នាទី រសៀល

រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្កើនផ្លូវថ្មើរជើងកាន់តែច្រើនទីតាំងជាងឆ្នាំមុន ដើម្បីបញ្ចៀសកុំឱ្យមនុស្សកកកុញខ្លាំង នៅក្នុងអំឡុងពេលដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក ជាពិសេសនៅមុខព្រះបរមរាជវាំង។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗថា រដ្ឋបាលភ្នំពេញ នឹងបិទមហាវិថីចំនួន២ សម្រាប់ធ្វើជាផ្លូវថ្មើរជើង ចាប់ពីមហាវិថីព្រះស៊ីសុវត្ថិ និងមហាវិថីព្រះនរោត្តម ទល់នឹងមាត់ទន្លេ។ តំបន់កោះពេជ្រ និងតំបន់កោះនរា ក៏ត្រូវរៀបចំធ្វើជាផ្លូវថ្មើរជើងផងដែរ។ លោក ឃួង ស្រេង បន្ថែមដូច្នេះ មុននឹងបញ្ជាក់ថា អាជ្ញាធរ ក៏បានសហការជាមួយកងរាជអាវុធហត្ថ និងអគ្គស្នងការនករបាលរាជធានីភ្នំពេញ ពីការត្រៀមកងកម្លាំងរក្សាសណ្តាប់ធ្នាប់ និងការពង្រឹងសន្តិសុខ ដើម្បីសម្រួលដល់ពលរដ្ឋ មកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

សូមលោក អ្នកនាងអញ្ជើញកិច្ចសម្ភាសដូចតទៅ៖
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ