ក្រសួងប្រកាសជ្រើសរើសមន្រ្តី៣៦នាក់ចូលបម្រើការនៅមន្ទីរពេទ្យបង្អែកកម្រិត១ ក្រុងរុនតាឯក
  • ថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
ក្រសួងប្រកាសជ្រើសរើសមន្រ្តី៣៦នាក់ចូលបម្រើការនៅមន្ទីរពេទ្យបង្អែកកម្រិត១ ក្រុងរុនតាឯក
មន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក។ រូបភាព៖​មន្ទីរពេទ្យ

សៀមរាប៖ ក្រសួងមុខងារសាធារណៈ ប្រកាសជ្រើសរើសមន្រ្តីរាជការដើម្បីចូលបម្រើការនៅមន្ទីរពេទ្យ បង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃក្រុងរុនតាឯក។
TTN-Free-Banner-In-Article-PC
 
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ គណៈកម្មការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្រ្តីរាជការចំនួន ៣៦កន្លែង ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ រុនតាឯក។ ផ្នែកដែលត្រូវជ្រើសរើសរួមមាន វេជ្ជបណ្ឌិត ៨នាក់,ឱសថការី ២នាក់, ទន្តបណ្ឌិត ១នាក់, ទន្តគិលានុបដ្ឋាក ១នាក់, គិលានុបដ្ឋាកមធ្យម ១៣នាក់, ឆ្មបមធ្យម ៤នាក់, អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យម ៣នាក់, អ្នកបច្ចេកទេសវិទ្យុសាស្រ្ត ១នាក់, មន្រ្តីព័ត៌មានវិទ្យា ១នាក់, មន្រ្តីគណនេយ្យ ១នាក់ និងមន្រ្តីរដ្ឋបាល ២នាក់។ 
 
លក្ខខណ្ឌជ្រើសបេក្ខជនមានអាយុយ៉ាងតិច១៨ឆ្នាំ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ចំណែកបេក្ខជនជាមន្រ្តីរាជការ និងបេក្ខជនមានសញ្ញាបត្របណ្ឌិតត្រូវបានលើកលែងលក្ខខណ្ឌអាយុ។ បេក្ខជនត្រូវមានសញ្ញាបត្រពាក់ព័ន្ធ។ល។ ជនមានពិការភាពដែលមានគុណសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែង ជនជាតិដើមភាគតិច ស្រ្តី មន្រ្តីជាប់កិច្ចសន្យាដែលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ និងបេក្ខជនមានអាយុច្រើនជាងគេ ត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាព។ នេះជាការបញ្ជាក់របស់ក្រសួងមុខងារសាធារណៈ។
 
ការចុះឈ្មោះប្រឡង ធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃ៣០ ខែវិច្ឆិកា តាមរយៈប្រព័ន្ធអនឡាញ ដោយបេក្ខជនអាចស្កេន QR Code ឬកាន់គេហទំព័រ https://go.gov.kh/era/mcs-run-taek។ បេក្ខជនត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយការប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។ល៕

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

អុីសា រ៉ហានី