ព្រឹត្តិការណ៍ដ៏អស្ចារ្យ៖ ការប្រកួតជើងឯកកីឡាទឹករបស់កម្ពុជានៅ បេ អហ្វ ឡៃថ៍
  • ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ១:២៣ នាទី រសៀល
ព្រឹត្តិការណ៍ដ៏អស្ចារ្យ៖ ការប្រកួតជើងឯកកីឡាទឹករបស់កម្ពុជានៅ បេ អហ្វ ឡៃថ៍
ការប្រកួតកីឡាជាតិលើកទី៤ នៅបេ អហ្វ ឡៃថ៍ ក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖ ថ្ងៃទី១១ ខែវិច្ឆិកា ២០២៤ ទីក្រុងមាត់សមុទ្រដ៏ត្រកាលរបស់កម្ពុជា ទទួលបានក្ដីរំភើបដ៏អស្ចារ្យចំពោះការប្រកួតកីឡាជាតិលើកទី៤។ ប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ បេ អហ្វ ឡៃថ៍ ដែលមានមូលដ្ឋាននៅរាម ព្រឹត្តិការណ៍រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សហព័ន្ធកីឡាទូកក្តោងកម្ពុជា និងសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា។
 
ព្រឹត្តិការណ៍នេះ បានបង្ហាញពីទេពកោសល្យកំពុងរីកចម្រើនរបស់កម្ពុជាក្នុងប្រភេទកីឡាលើទឹក ដោយមានអត្តពលិកជាង២០នាក់បានចូលរួមក្នុងការប្រកួតកីឡាទូកក្តោង អុំទូក និងម៉ូតូទឹក។ អត្តពលិក និងគ្រូបង្វឹក បានបង្ហាញពីជំនាញពិសេសរបស់ខ្លួន និងការតាំងចិត្តមោះមុតលើផ្ទៃរលកសមុទ្រ។
 
ពិធីបិទការប្រកួតដែលធ្វើឡើងនៅ បេ អហ្វ ឡៃថ៍ មានការចូលរួមពីមន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូលរបស់ បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន និងអ្នកចូលចិត្តកីឡាលើទឹកជាច្រើនទៀត។ ព្រឹត្តិការណ៍នេះបានផ្តល់កិត្តិយសសម្រាប់សមិទ្ធកម្មឆ្នើមរបស់អត្តពលិក ព្រមទាំងទទួលស្គាល់ការរួមចំណែករបស់គ្រូបង្វឹក មន្ត្រី និងអ្នករៀបចំការប្រកួតផងដែរ។
 
 កម្មវិធីបិទការប្រកួតកីឡាជាតិលើកទី៤ នៅបេ អហ្វ ឡៃថ៍ ក្រុងព្រះសីហនុ

ភ្ញៀវកិត្តិយសរួមមាន លោក David Richard Dobson នាយកគ្រប់គ្រង និងលោក អ៊ូ គីមហូវ នាយករងគ្រប់គ្រងមកពី បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន រួមជាមួយលោក Karl Heinrich Knauer អនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាប្រធានក្រុម Flamingo JetSki ។ នេះការបង្ហាញវត្តមានដើម្បីអបអរសាទរជោគជ័យរបស់អត្តពលិក ក៏ដូចជាការគាំទ្រដល់ការរីកចម្រើនកីឡាលើទឹកនៅខេត្តព្រះសីហនុ។ ពិធីនេះក៏មានការចូលរួមពីលោក ណុប ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក យូស៊ុក សូឡៃម៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលវត្តមាននេះជាការផ្ដល់កិត្តិយសបន្ថែមទៀតចំពោះសមិទ្ធិផលរបស់កីឡាករ-កីឡាការិនី និងលើកស្ទួយការអភិវឌ្ឍកីឡាលើទឹកនៅកម្ពុជា។
 
 កម្មវិធីបិទការប្រកួតកីឡាជាតិលើកទី៤ នៅបេ អហ្វ ឡៃថ៍ ក្រុងព្រះសីហនុ
 
ជោគជ័យនៃព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ក្នុងប្រភេទកីឡាម៉ូតូទឹក បានពង្រីងមុខមាត់ខេត្តព្រះសីហនុ និងបង្ហាញពីទេពកោសល្យរបស់អត្តពលិកកីឡាទឹកលើក្នុងស្រុក ដែលនេះជាបង្ហាញពីសក្ដានុពលរបស់កម្ពុជា ជាគោលដៅសំខាន់សម្រាប់ការប្រកួតអន្តរជាតិ។
 
 លោក អ៊ូ គីមហូវ នាយករងគ្រប់គ្រងនៃបេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន អំឡុងពេលប្រគល់ពានរង្វាន់
 
លោក David Richard Dobson នាយកគ្រប់គ្រងក្រុមហ៊ុន បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន បានមានប្រសាសន៍ «ការប្រកួតកីឡាម៉ូតូទឹកក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានបង្ហាញពីទេពកោសល្យលំដាប់ពិភពលោករបស់អត្តពលិករបស់យើង និងសម្រស់ដ៏អស្ចារ្យរបស់ក្រុងព្រះសីហនុ»។
 
«ដោយមានការគាំទ្រពីរដ្ឋាភិបាល យើងមានមោទកភាពដែលបានដើរតួយ៉ាងសំខាន់ដើម្បីលើកមុខមាត់ខេត្តព្រះសីហនុជាតារាដែលកំពុងរះក្នុងពិភពកីឡាលើទឹកលំដាប់ពិភពលោក។យើងទន្ទឹងរង់ចាំការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអន្តរជាតិបន្ថែមទៀតនាពេលអនាគត រួមទាំងកីឡាទូកក្តោង ម៉ូតូទឹក និងព្រឹត្តិការណ៍កីឡាលើទឹកផ្សេងទៀត ដែលវានឹងពង្រឹងមុខមាត់របស់ បេ អហ្វ ឡៃថ៍ ជាគោលដៅចម្បងសម្រាប់អ្នកចូលចិត្តកីឡាលើទឹកនៅទូទាំងពិភពលោក។» លោកបានបន្ថែមដូច្នេះ។ 
 
រីករាយជាមួយសហគមន៍កីឡាលើទឹកដ៏រស់រវើករបស់កម្ពុជា។ សម្រាប់ព័ត៌មាន និងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបជាច្រើនទៀត សូមតាមដានសហព័ន្ធកីឡាទូកក្តោងកម្ពុជា
 
អំពីក្រុមហ៊ុន បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន
បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន ជាក្រុមហ៊ុនបដិសណ្ឋារកិច្ច និងគ្រប់គ្រងទ្រព្យសកម្មឈានមុខមួយនៅក្នុងប្រទេសកម្ពុជាដែលនៅពីក្រោយមជ្ឈមណ្ឌលកម្សាន្ត និងកន្លែងសម្រាកលម្ហែកាយដ៏ពេញនិយមបំផុតមួយ ក្នុងក្រុងព្រះសីហនុដែលបណ្តុំទៅដោយសេវាកម្មជាច្រើនដូចជា៖ Summer Bay Beach Club & Cabins by Preference, Sihanoukville Adventure Club, Nitro Kart Circuit, Flymax Reverse Bungee និងបានបើកដំណើរការ Sihanoukville Marina Club ថ្មីៗនេះផងដែរ។ ក្រុមហ៊ុន នេះដំណើរការប្រមូលផ្តុំដ៏ច្រើនបែបយ៉ាងនៃសេវាកម្មកម្សាន្តក្នុងផែនការអភិវឌ្ឍនៃក្រុមហ៊ុនមេរបស់ បេ អហ្វ ឡៃថ៍ ស្ថិតក្នុងក្រុងរាម ធ្វើឱ្យមានកំណើនភ្ញៀវទេសចរ ក្នុងខេត្តព្រះសីហនុតាមរយៈការផ្តល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ ចំពោះសេវាកម្មទៅកាន់អតិថិជន ប្រកបដោយការចងចាំដ៏ល្អដែលមិនអាចបំភ្លេចបាន ។

Press Contact

Paula Yous 
Partnerships & PR Manager             
+855 (0) 81 662 097     
[email protected] 
#BayofLights #SihanoukvilleCambodia #sailingcambodia #NationalJetskiRace #Cambodiasailingfederation #WatercraftFederationCambodia #2024NationalGames #WaterSports #CambodiaTourism #Bayoflightsentertainmentcambodia
 
(អត្ថបទពាណិជ្ជកម្ម)

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ប៉េង សុងឡេង