ទេសចរជិត៣៥ម៉ឺននាក់ មកកម្សាន្តខេត្តសៀមរាបនាពិធីបុណ្យអុំទូក
  • ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ២:០០ នាទី រសៀល
ទេសចរជិត៣៥ម៉ឺននាក់ មកកម្សាន្តខេត្តសៀមរាបនាពិធីបុណ្យអុំទូក
ភ្ញៀវទេសចរដើរកម្សាន្តប្រាសាទអង្គរវត្តនាថ្ងៃទី២ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។ រូបភាព៖ ថោង ប្រណី

សៀមរាប៖ ទេសចរសរុបជិត៣៥ម៉ឺននាក់ បានមកកម្សាន្តនៅខេត្តសៀមរាបរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។
TTN-Free-Banner-In-Article-PC
យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី១៤ និង១៥ ខែវិច្ឆិកា ដែលត្រូវនឹងថ្ងៃទី១ និងទី២ នៃពិធីបុណ្យអុំទូក ភ្ញៀវទេសចរចូលមកកម្សាន្តខេត្តសៀមរាបមានចំនួនសរុប ២៧៨,៩៨២នាក់ ក្នុងនោះទេសចរបរទេសមានចំនួនជិត៩ពាន់នាក់ ចំណែកទេសចរជាតិមានចំនួន ២៧ម៉ឺននាក់ កើនឡើងជាង ១២ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ 
 
ចំណែកថ្ងៃចុងក្រោយ គឺថ្ងៃទី១៦ ខែវិច្ឆិកា មានទេសចរសរុប ៦៩ ២៤៧នាក់ ក្នុងនោះទេសចរបរទេស មានចំនួន ៤ ២៤៧នាក់។ សរុបរយៈពេល៣ថ្ងៃក្នុងពិធីបុណ្យអុំទូក ខេត្តសៀមរាបទទួលបាន​ទេសចរសរុប ៣៤៨ ២២៩នាក់ កើនឡើងជិត១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលាមានចំនួន ៣០០ ៣៨០នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍​ខេត្តសៀមរាប៕

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី