សសយក រៀបចំពិធីប្រុងពាលីសម្រាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា»
  • ថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ ​​ ម៉ោង ៣:៥៩ នាទី រសៀល
សសយក រៀបចំពិធីប្រុងពាលីសម្រាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា»

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពិធីប្រុងពាលី នៅព្រឹកថ្ងៃទី៧ ខែធ្នូ នៅខាងមុខព្រះបរមរាជវាំង ដើម្បីជាកិច្ចចាប់ផ្ដើម ការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា ឬ Celebrating Cambodia»។
TTN-Free-Banner-In-Article-PC


«សាទរកម្ពុជា» ជាព្រឹត្តិការណ៍អបអរសាទរសង្គម និងគុណតម្លៃរួមគ្នា ដែលសសយកធ្វើឡើងដើម្បីបង្ហាញមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងផ្សាភ្ជាប់ប្រជាជនទៅសង្គមជាតិ តាមរយៈកម្មវិធីនានា។ ព្រឹត្តិការណ៍សាទរនេះ នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ នៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ។
 
ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងដោយមានការតាំងលម្អ រចនាតុបតែង និងផ្សាភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ នៅបរិវេណព្រះបរមរាជវាំង។ ក្រៅពីនេះ ក៏មានក្បួនដង្ហែសាទរកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ៣០០០នាក់ ការសម្តែងទស្សនីយភាពវប្បធម៌ និងកីឡាជាដើម។
 
ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍សាទរកម្ពុជា ក៏នឹងមានការសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងក្បួនដង្ហែទង់ជាតិកម្ពុជា ដែលផ្តល់ឱកាសឲ្យសាធារណជនចូលរួមសាទរកម្ពុជា។ កម្មវិធីនេះ ក៏មានការបង្ហាញនូវម្ហូបអាហារមកពី២៥រាជធានី-ខេត្តផងដែរ៕
 
សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 






អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ផាត ដាណេ