NGOs ចំនួន២ គាំទ្រហិរញ្ញវត្ថុនិងបច្ចេកទេស ដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់អនុវត្តគម្រោង «ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ»
  • ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
NGOs ចំនួន២ គាំទ្រហិរញ្ញវត្ថុនិងបច្ចេកទេស ដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់អនុវត្តគម្រោង «ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ»

សៀមរាប៖ អង្គការក្រៅរដ្ឋាភិបាល (NGOs) ចំនួន២ស្ថាប័ន ដែលកំពុងអនុវត្តការងារកសិកម្ម មានអង្គការអាគ្រីតស៊ុត (Agrisud) និងអង្គការហ្គ្រេត ផ្ដល់ការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេស លើគម្រោង «ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប»។ គម្រោងប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ អនុវត្តបានរយៈពេលជាង១ឆ្នាំហើយ ដឹកនាំដោយរដ្ឋបាលខេត្តសៀមរាប ដើម្បីជំរុញផលិតផលកសិកម្មក្នុងស្រុក និងបង្កើនគុណភាព គួបផ្សំនឹងតម្លៃទីផ្សារល្អប្រសើរ និងពង្រឹងខ្សែច្រវាក់នៃការគ្រប់គ្រងប្រព័ន្ធស្បៀង និងកសិកម្មមាននិរន្តរភាពក្នុងខេត្តសៀមរាប។
TTN-Free-Banner-In-Article-PC


ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក-អ្នកនាង ទស្សនាកិច្ចពិភាក្សាស្ដីពី គម្រោងប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភប្រចាំខេត្តសៀមរាប ដែលមានការចូលរួមពីវាគ្មិនជំនាញ៤រូប មានដូចជា លោក ជិញ ភារៈ អនុប្រធានសម្របសម្រួលគម្រោងនៃអង្គការអាគ្រីស៊ុត,កញ្ញា សន ស្រីលក្ខណ៍ មន្រ្តីអភិវឌ្ឍប្រព័ន្ធស្បៀងថ្នាក់ខេត្ត នៃអង្គការហ្រ្គេត,លោក តាន់ ជាយុទ្ធថា អនុប្រធានការិយាល័យ ក្សេតសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តសៀមរាប និងលោក ឈន ប៊ុនឈូ ប្រធានសមាគមចុងភៅវ័យក្មេងកម្ពុជា ដូចតទៅ៖
 
 






អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ