ប្រឡងមន្រ្តីពន្ធដារ មានបេក្ខជនជាង៥០០០នាក់
- ថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៣:១១ នាទី រសៀល

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងនោះបេក្ខជនមានសិទ្ធប្រឡងមានចំនួន៥៦៩៤នាក់ ក្នុងចំណោមបេក្ខជនចុះឈ្មោះមានជាង១ម៉ឺននាក់។

សូមអញ្ញើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
ការប្រឡងមន្រ្តីក្របខណ្ឌអគ្គនាយកដ្ឋានពន្ធដារ ជ្រើសរើសមន្រ្តីក្របខណ្ឌ «ក» ត្រឹម២៥៧នាក់ប៉ុណ្ណោះ។ ការប្រឡងនេះ ធ្វើឡើងដោយបែងចែកជា២ឧបសម្ព័ន្ធទៅតាមមុខជំនាញដែលបេក្ខជនបានជ្រើសរើស ហើយមាន២វិញ្ញាសា ដូចជាភាសាអង់គ្លេស រយៈពេល១ម៉ោង និងវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅទាក់ទងនឹងសេដ្ឋកិច្ច ពន្ធដារ និងគណនេយ្យ រយៈពេល២ម៉ោង។
ក្រោយប្រឡងចប់ គណៈកម្មការរៀបចំការប្រឡង នឹងចាប់ផ្ដើមកំណែវិញ្ញាសារបស់បេក្ខជនជាដំណាក់កាលបន្ទាប់។ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានចូលរួមកាត់វិញ្ញាសាប្រឡងសម្រាប់បេក្ខជននៅមណ្ឌលប្រឡង ហើយបន្តទៅថ្ងៃកំណែវិញ្ញាសា លោកក៏នឹងចូលរួមទៀតផង។






អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: