រីករាយអបអរការបើកសម្ពោធហាង OPPO Flagship Store ក្នុងផ្សារទំនើប AEON MALL Sensok ជាន់ទី១
  • ថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ២:៥៣ នាទី រសៀល
រីករាយអបអរការបើកសម្ពោធហាង OPPO Flagship Store ក្នុងផ្សារទំនើប AEON MALL Sensok ជាន់ទី១

នៅថ្ងៃទី ០១ មករា ២០២៥ គឺជាថ្ងៃពិសេសសម្រាប់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាដែលបានបើកសម្ពោធនិងបើកដំណើរការនូវ OPPO Flagship Store សាខាទី២ យ៉ាងកក្រើកនៅក្នុងផ្សារទំនើប AEON Mall Sensok (ជាន់ទី១)។ ដោយនៅក្នុងកម្មវិធី Grand Opening ក៏ឃើញមានការចូលរួមពីបណ្តាដៃគូសហការ តារាតំណាង OPPO ដូចជា រ៉េត ស៊ូហ្សាណា និង ពេជ្រ វត្តី ព្រមទាំងតារាៗជាច្រើនរូបទៀតផងដែរ។
 
រឹតតែពិសេសឃើញថា OPPO បានចែកកាដូអនុស្សាវរីយ៍ជាច្រើនទៅកាន់ហ្វេនៗគ្រប់ៗគ្នាដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី។ លើសពីនេះទៀត OPPO ក៏បានធ្វើការបញ្ចុះតម្លៃ ២០% សម្រាប់ការទិញផលិតផល IoT និងថែមជូនកាសកាលីបឥតខ្សែ Olike ១គ្រឿង និងបណ្ណប្តូរអេក្រង់ ១ ឆ្នាំ ចំពោះការទិញស្មាតហ្វូនគ្រប់ម៉ូដែលរបស់ OPPO។ សូមបញ្ជាក់ផងដែរ សម្រាប់ការបញ្ចុះតម្លៃ និងការថែមជូនកាសឥតខ្សែ និងបណ្ណធានាអេក្រង់គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ មករា ២០២៥ ប៉ុណ្ណោះ។ ដូចនេះ សូមរួសរាន់ឡើង!
 
 
ក្រៅពីការផ្តល់ជូនដ៏ពិសេសខាងលើ គោលបំណងធំដែលក្រុមហ៊ុន OPPO នៅកម្ពុជាបើកដំណើរការនូវ Flagship Store ដំបូងរបស់ខ្លួនគឺដើម្បីផ្តល់ជូននូវភាពងាយស្រួល សេវាកម្មដ៏ទាន់ចិត្ត និងផ្តល់បទពិសោធដ៏ល្អប្រសើរដល់អតិថិជនក្នុងការមកតេស្តទូរស័ព្ទ OPPO គ្រប់ស៊េរីគ្រប់ម៉ូដែលដោយផ្ទាល់នៅក្នុងហាង ព្រមទាំងមានបុគ្គលិកជំនាញៗដែលអាចប្រឹក្សាមតិយោបល់។ អ្វីដែលកាន់តែពិសេស រាល់ការអញ្ជើញមកជាវស្មាតហ្វូន OPPO គ្រប់ម៉ូដែលនៅ Flagship Store អតិថិជននឹងទទួលបានការបិត Screen ដោយឥតគិតថ្លៃ៕

(អត្ថបទពាណិជ្ជកម្ម)

























អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ប៉េង សុងឡេង