បុរសវ័យ២៨ឆ្នាំម្នាក់នៅខេត្តកំពង់ចាម បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី
  • ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ១០:១៧ នាទី យប់
បុរសវ័យ២៨ឆ្នាំម្នាក់នៅខេត្តកំពង់ចាម បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី

ភ្នំពេញ៖ បុរសវ័យ២៨ឆ្នាំម្នាក់ រស់នៅភូមិលេខ២២ ឃុំចម្ការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាយប់ថ្ងៃទី១០ ខែមករា។
TTN-Free-Banner-In-Article-PC


ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដដែលបានបញ្ជាក់ថា អ្នកជំងឺបានពិនិត្យឃើញវិជ្ជមានវីរុសផ្ដាសាយបក្សី (H5N1) នៅថ្ងៃទី៩ ខែមករា ដោយស្ថានជំងឺធ្ងន់ធ្ងរខ្លាំងមិនអាចសង្រ្គោះបាន អ្នកជំងឺបានបាត់បង់ជីវិតនៅយប់ថ្ងៃទី១០ ខែមករា។ បើតាមក្រសួងសុខាភិបាល អ្នកជំងឺជាកសិករចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ហើយកន្លងមកគេបានយកមាន់ឈឺមកធ្វើម្ហូបបរិភោគ ទើបបណ្ដាលឱ្យឆ្លងជំងឺផ្ដាសាយបក្សី។
 
ទន្ទឹមនឹងបញ្ហានេះ ក្រសួងសុខាភិបាល កំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធស្រាវជ្រាវលើការកើតឡើងនូវជំងឺផ្ដាសាយបក្សី ប្រភពចម្លងទាំងសត្វ និងមនុស្ស ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងក៏ក្រើនរំឭកដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សី ពិសេសកសិករអ្នកចិញ្ចឹមមាន់ទាទាំងអស់។ ក្នុងករណីមានអាការក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់ប៉ះពាល់មាន់ទាឈឺ ឬងាប់ត្រូវស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងទទួលបានព្យាបាលឱ្យបានឆាប់បំផុត៕
 

អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ