សម្តេច ហ៊ុន ម៉ាណែត ឯកភាពឱ្យដាក់រនាំងទ្រូងផ្លូវ ៦០ម៉ែត្រ
- ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ម៉ោង ៤:១៩ នាទី រសៀល

ទីបំផុត ផ្លូវ៦០ម៉ែត្រ ដែលបានឆក់យកជីវិតអ្នកបើកបរជាបន្តបន្ទាប់ នឹងមានរនាំងខណ្ឌចែកទ្រូងផ្លូវហើយ។ នេះបើតាមសម្តេច ហ៊ុន ម៉ាណែត ដែលបញ្ជាក់ប្រាប់ទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែមករានេះ។

សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា៖ «ឥឡូវសាលារាជធានីត្រូវរៀបចំ ថ្ងៃមុនចុះពិនិត្យជាមួយ។ ថ្ងៃមិញឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ ឯកភាព ថាឱ្យរៀបចំ ដាក់ដែក នៅកណ្តាផ្លូវហ្នឹងទៅ។ ដើម្បីពុះ! ប៉ុន្តែទោះបីជាដែកក៏ដោយ តែមនុស្សបើក មិនប្រយ័ត្ន បុកទាំងដែកនោះបាក់ទៀត។ អ៊ីចឹងទាល់តែប្រយ័ត្ន អនុវត្តច្បាប់ ហើយការត្រួត ពិនិត្យការប្រើប្រាស់គ្រឿងស្រវឹងពេលបើកបរ»។
ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹងពេលបើកបរ ប្រមុខរាជរដ្ឋាភិបាល ក៏ជំរុញអាជ្ញាធរពាក់ពង្រឹងឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ជាពិសេសនៅពេលយប់ និងអំឡុងបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ។
ពីពិធីដដែល សម្តេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ដែរថា គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុមួយ ដែលបណ្តាលឱ្យមនុស្សបាត់បង់ជីវិតច្រើនជាងគេ នៅកម្ពុជា។
គួរកត់សម្គាល់ នៅមុនការឯកភាពនេះ ក្រសួងសាធារណការ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានចុះសិក្សាស្ថានភាពចរាចរណ៍នៅផ្លូវ ៦០ម៉ែត្រ ដើម្បីដំឡើងកាមេរ៉ាចាប់ល្បឿន បន្ថែមភ្លើងស្តុប ស្លាកសញ្ញាចរាចរណ៍ និងអ៊ុតគំនូសសញ្ញាចរាចរណ៍បន្ថែម សំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់មក នៅថ្ងៃទី២១ ខែមករា អាជ្ញាធរក៏ចាប់ដាក់កម្លាំងដើម្បីត្រួតពិនិត្យការបើកបរលើសល្បឿនកំណត់ និងពិនិត្យជាតុអាល់កុល នៅតាមបណ្ដាយផ្លូវ៦០ម៉ែត្រនេះដែរ។
ទោះយ៉ាងណាសាធារណជន ពិសេសពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះ នៅតែទទូចឱ្យអាជ្ញាធរ ដាក់រនាំងខណ្ឌចែកទ្រូងផ្លូវ ដើម្បីបញ្ចៀសការជិះលឿនហួសហេតុ , ទប់ស្កាត់ការជិះឆ្លងផ្លូវខ្វះសណ្តាប់ធ្នាប់, ការបើកបរបញ្ច្រាសទិសចរាចរណ៍ ឬការបើកបរហួសគន្លងផ្លូវទៅ-មក ដែលជាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍កន្លងមក។ ការទទូចនេះ គឺបន្ទាប់មានហេតុការគ្រោះថ្នាក់ចរាចរណ៍រន្ធត់ កើតឡើងជាបន្តបន្ទាប់គ្នា នៅបណ្តោយផ្លូវនេះ។ ត្រឹមតែ២០ថ្ងៃដំបូងនៃខែមករា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅបណ្តោយផ្លូវ៦០ ម៉ែត្រ បានឆក់យកជីវិតមនុស្ស ក្មេង-ចាស់ សរុប ៥នាក់ ក្នុងនោះក៏មានតារារ៉េបម្នាក់ដែរ។ ហេតុការណ៍គ្រោះថ្នាក់ទាំងនោះ ក៏បានធ្វើឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ធ្ងរ និងបន្យល់ទុកសោកនាដកម្មដ៏រន្ធត់ នៅក្នុងសង្គមផងដែរ។

សូមជម្រាបថា ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ២ ៨៤៤លើក និងបានបណ្ដាលឱ្យមនុស្ស ១ ៥០៩នាក់ស្លាប់, របួសធ្ងន់ ២ ២៧៣នាក់ និងស្រាល ១ ៤៤៧នាក់។ មានន័យថា ជាមធ្យមក្នុងមួយថ្ងៃ មានជនរងគ្រោះ ៤នាក់ បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ កត្តាល្បឿន និងការមិនគោរពសិទ្ធិ ជាមូលហេតុចម្បងគេ ដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍៕
អត្ថបទទាក់ទង
:
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com