ភ្នំពេញក្រោន អាចរក្សាភាពមិនចាញ់ ក្នុងជំនួបទល់ស្វាយរៀង បានដែរឬទេ?
  • ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២៩ នាទី រសៀល
ភ្នំពេញក្រោន អាចរក្សាភាពមិនចាញ់ ក្នុងជំនួបទល់ស្វាយរៀង បានដែរឬទេ?

ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារកីឡដ្ឋានស្វាយរៀងទទួលក្រុមមិនស្គាល់ចាញ់ភ្នំពេញក្រោន ក្នុងការប្រកួតជើងឯកខេមបូឌានព្រីមៀរលីគ (CPL) នៅថ្ងៃទី២៦ ខែមករា វេលាម៉ោង ៦ល្ងាច។ ប៉ះក្រុមខ្លាំង និងជាម្ចាស់ការពារតំណែងជើងឯក តើភ្នំពេញក្រោន រក្សាភាពមិនចាញ់សោះបានដែរឬ សម្រាប់ជំនួបទី១៧នេះ?
TTN-Free-Banner-In-Article-PC

 
ភ្នំពេញក្រោន ស្ថិតក្នុងចំណោមក្រុមទាំង១២ ជុំវិញពិភពលោក ដែលប្រកួតក្នុងលីគមិនស្គាល់ចាញ់ នៅរដូវកាល ២០២៤-២៥ នេះ។ ក្លិបដែលឈរកំពូលតារាង នៃលីគកំពូលកម្ពុជា Cambodian Premier League មួយនេះ ប្រកួត១៦លើក ឈ្នះ១៤ និងស្មើ២។
 
សម្រាប់ជំនួនទី១៧ នេះ ក្រុមលោក Oleg Starynskiy នឹងត្រូវប៉ះក្រុមខ្លាំងស្វាយរៀង ដោយក្រុមទាំងពីរមានគម្លាតពីគ្នា ៤ពិន្ទុប៉ុណ្ណោះ។ ភ្នំពេញក្រោន ឈរកំពូលតារាង មាន៤៤ពិន្ទុ ស្របពេលក្រុមដែលដឹកនាំដោយគ្រូបង្វឹក Josep Muñoz នៅលេខពីរ មាន៤០ពិន្ទុ។
 
កាលពីជុំទី១ ភ្នំពេញក្រោន បានយកឈ្នះស្វាយរៀង ៤-៣ នៅកីឡដ្ឋាន RSN។ សម្រាប់ការជួបគ្នានៅជុំទីពីរនេះ តើស្វាយរៀង អាចបញ្ចប់ភាពមិនចាញ់របស់ភ្នំពេញក្រោនបានដែរឬទេ?
 
ក្នុងចំណោមក្រុមទាំង១៣ ដែលមានស្ថិតប្រកួតល្អបំផុត និងមិនទាន់ស្គាល់ចាញ់ក្នុងលីគកំពូលរៀងៗខ្លួន ភ្នំពេញក្រោន ស្ថិតនៅចំណាត់ថ្នាក់ទី៨ ដោយរកស៊ុតបញ្ចូលទីបាន៦០គ្រាប់ និងរបូតវិញ១៧គ្រាប់។ Red Star Belgrade នៃលីគកំពូលស៊ែប៊ី ស្ថិតនៅចំណាត់ថ្នាក់លេខ១ ដោយប្រកួត២០លើក ឈ្នះ១៩ និងស្មើ១ ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទី៧១គ្រាប់ និងរបូត១២គ្រាប់។
 
ខាងក្រោមនេះ ជាស្ថិតិប្រកួតក្នុងលីគល្អបំផុតក្នុងលោក ចំណោមក្រុមទាំង១២ ដែលមិនទាន់ស្គាល់ចាញ់៖
 
១. Red Star Belgrade (ស៊ែប៊ី): ឈ្នះ១៩, ស្មើ១ (៧១គ្រាប់, របូត ១២គ្រាប់)
២. Ludogorets (ប៊ុលហ្គារី): ឈ្នះ១៧, ស្មើ២ (៤៣គ្រាប់, របូត ៦គ្រាប់)
៣. Galatasaray (តួកគីយេ): ឈ្នះ១៦, ស្មើ៣ (៥២គ្រាប់, របូត ២២គ្រាប់)
៤. Johor Darul Ta’zim (ម៉ាឡេស៊ី): ឈ្នះ១៦, ស្មើ១ (៦៣គ្រាប់, របូត ៧គ្រាប់)
៥. Shan United (មីយ៉ាន់ម៉ា): ឈ្នះ១៥, ស្មើ១ (៤៥គ្រាប់, របូត ១១គ្រាប់)
៦. PSG (បារាំង): ឈ្នះ១៤, ស្មើ៤ (៤៨គ្រាប់, ហ្ស៊ីរបូត ១៦គ្រាប់)
៧. Lincoln FC (ហ្ស៊ីប្រាល់តា): ឈ្នះ១៤, ស្មើ២ (៥០គ្រាប់, របូត ៤គ្រាប់)
៨. Phnom Penh (កម្ពុជា): ឈ្នះ១៤, ស្មើ២ (៦០គ្រាប់, របូត ១៧គ្រាប់)
៩. ST Joseph’s FC (ហ្ស៊ីប្រាល់តា): ឈ្នះ១៤, ស្មើ២ (៤១គ្រាប់, របូត ១១គ្រាប់)
១០. Dynamo Kyiv (អ៊ុយក្រែន): ឈ្នះ១៣, ស្មើ៤ (៣៧គ្រាប់, របូត១៣គ្រាប់)
១១. La Fiorita (សាំងម៉ារាំង): ឈ្នះ១១, ស្មើ៥ (៣៧គ្រាប់, របូត១៣គ្រាប់)
១២. Hong Linh Ha Tinh (វៀតណាម): ឈ្នះ ៣, ស្មើ៧ (១០គ្រាប់, របូត៦គ្រាប់)៕

អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ