លោក ទៀ សុខា ឡើងជាមេទ័ពជើងទឹក
  • ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៤:៣៧ នាទី រសៀល
លោក ទៀ សុខា ឡើងជាមេទ័ពជើងទឹក
ឧត្តមនាវីឯក ទៀ សុខា (ឆ្វេង) និងនាយឧត្តមសេនីយ៍ ទៀ វិញ (ស្ដាំ)។ រូបភាពពីកងទ័ពជើងទឹក

ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា ត្រូវ​បានព្រះមហាក្សត្រ​ តែងតាំងជា​មេ​បញ្ជាការ​កងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យចុះ​ថ្ងៃទី១៣ ខែកុម្ភៈ។ លោក ទៀ សុខា នឹងជំនួសតួនាទី លោក ទៀ វិញ ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តែងតាំងជារដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។
TTN-Free-Banner-In-Article-PC


​ព្រះមហាក្សត្រ បានឡាយព្រះហស្តលេ​ខា​បញ្ចប់​តំណែង លោក ទៀ វិញ ពីមេបញ្ជាការកងទ័ពជើងទឹក និងតែងតាំងជា រដ្ឋ​លេខាធិការក្រសួង ការពារជាតិ នៅថ្ងៃទី៨ ខែកុម្ភៈ។ ​

មុនក្លាយជា​មេបញ្ជាការកងទ័ពជើងទឹកជំនួសឪពុកឧត្តមនាវីឯក ទៀ សុខា ជាមេ​បញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ ដែល​ធ្វើការ​ក្នុង​ស្ថាប័នជាមួយគ្នា​។  

ដោយឡែកនាយឧត្តមនាវី ទៀ វិញ មុនក្លាយជា​រដ្ឋលេខាធិការក្រសួង​ការពារជាតិ  ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ។ សូម​ជម្រាបថា  នាយ​ឧត្តម​សេនីយ៍ ទៀ វិញ ជា​ប្អូនរបស់សម្ដេច ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ៕ 
 
 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ