តារារ៉េបបារាំង Kacimi រត់២៤ម៉ោងលើម៉ាស៊ីនហាត់ប្រាណ ដើម្បីផ្សព្វផ្សាយបទចម្រៀងថ្មី
  • ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៨:៣៩ នាទី ព្រឹក
តារារ៉េបបារាំង Kacimi រត់២៤ម៉ោងលើម៉ាស៊ីនហាត់ប្រាណ ដើម្បីផ្សព្វផ្សាយបទចម្រៀងថ្មី

តារាចម្រៀងរ៉េបបារាំង Riles Kacimi ជ្រើសយកវិធីសាស្ត្ររត់លើម៉ាស៊ីនហាត់ប្រាណរយៈពេល ២៤ម៉ោងដោយមិនឈប់សម្រាក ដើម្បីផ្សព្វផ្សាយអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួន។ រយៈពេល១ថ្ងៃពេញ Kacimi រត់បានជាង ២០០ គីឡូម៉ែត្រ។
TTN-Free-Banner-In-Article-PC

នៅលើម៉ាស៊ីរត់ហាត់ប្រាណដ៏ទំនើបមួយ តារារ៉េបវ័យ២៩ឆ្នាំ ចាប់ផ្តើមរត់​ពី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី៨ ខែ​កុម្ភៈ រហូតដល់​ថ្ងៃ​ត្រង់​ថ្ងៃ​បន្ទាប់។ Kacimi។ ក្នុងវីដេអូដែលបង្ហាញពីការរត់របស់ខ្លួន ក្នុងចម្ងាយ ២០៥,២១ គីឡូម៉ែត្រ រយៈពេល ២៤ម៉ោង នៅលើម៉ាស៊ីនហាត់ប្រាណ មានអ្នកចូលមើលជាង ១ម៉ឺននាក់លើអ៊ីនធឺណិត។ Kacimi មានអ្នកចុចតាមដានលើបណ្តាញសង្គមយូធូប (YouTube) របស់ខ្លួន ជិតពីរលាននាក់។

តារារ៉េបសញ្ជាតិបារាំងរូបនេះ រត់មួយថ្ងៃពេញដោយគ្មានតន្ត្រី ឬការកម្សាន្តណាមួយឡើយ ដោយពឹងផ្អែកតែលើចង្វាក់នៃជើងរបស់ខ្លួន និងសំឡេងម៉ាស៊ីនពីក្រោយខ្នងខ្លួនប៉ុណ្ណោះ។ វិធីសាស្ត្រក្នុងការរត់ដើម្បីផ្សព្វផ្សាយអាល់ប៊ុបចម្រៀងថ្មីរបស់ Kacimi បានទាក់ទាញអ្នកទស្សនាផ្ទាល់និងតាមបណ្តាញសង្គមយ៉ាងច្រើន។



អ្នកទស្សនា ចង់ដឹងថាតើ Kacimi គ្រប់គ្រងការរត់របស់ខ្លួនលើម៉ាស៊ីនហាត់ប្រាណ ដោយមិនសម្រាកចូលបន្ទប់ទឹកដោយរបៀបណា។ ប៉ុន្តែទីបំផុត អាថ៌កំបាំង ត្រូវបានបង្ហញទៅកាន់ក្រុមអ្នកគាំទ្រខ្លួន ស្របពេល Kacimi អាចរក្សាជាតិទឹក និងដោះស្រាយតម្រូវការផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធភាពដោយយកកំណាត់ខ្មៅបិទបាំង ពេលខ្លួនបត់ជើងនៅម៉ាស៊ីនរត់តែម្តង។

បន្ថែមពីលើអាជីពតន្ត្រីរបស់ខ្លួន Kacimi ក៏ជាអ្នករត់ប្រណាំងម្នាក់ដែរ។ តារារ៉េបបារាំងរូបនេះ ធ្លាប់សម្រេចលទ្ធផលល្អបំផុតលើការរត់ម៉ារ៉ាតុន ដោយប្រើពេល ២ ម៉ោង និង ៥៥នាទី ដែលរៀបចំនៅទីក្រុង Florence ប្រទេសអ៊ីតាលី ឆ្នាំ ២០២៣។

តាមពិតទៅ Kacimi បានដាក់គោលដៅតាមកំណត់ត្រារបស់អ្នករត់ប្រណាំងជនជាតិន័រវេស Jonas Buud ដែលធ្វើបានចម្ងាយ ២៦៤,៥២ ក្នុងរយៈពេល២៤ម៉ោង ប៉ុន្តែមិនអាចសម្រេចបាន។ បរាជ័យលើការរត់មែន ប៉ុន្តែ Kacimi បានបង្ហាញសមត្ថភាពដ៏គួរឱ្យភ្ញាក់ផ្អើល និងទទួលជោគជ័យក្នុងការទាក់ទាញចំណាប់អារម្មណ៍សម្រាប់ការផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់ខ្លួនឈ្មោះ «Survival Mode» ដែលបានចេញផ្សាយកាលពីខែមករា ឆ្នាំ ២០២៥។ 

ទស្សនាវដ្ដី Canadian Running Magazine បានស្រង់សម្តីរបស់ Kacimi ដូច្នេះថា៖«និយាយតាមត្រង់ទៅ ពួកយើងចង់ឃើញសិល្បករកាន់តែច្រើនបង្ហាញសមត្ថភាពក្នុងការរត់ ដើម្បីផ្សព្វផ្សាយអាល់ប៊ុមរបស់ពួកគេ»៕

អត្ថបទទាក់ទង


 

អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ