KIF តម្រូវឲ្យកីឡាករគុនខ្មែរ មានអាជ្ញាប័ណ្ណកីឡា សម្រាប់ចូលរួមព្រឹត្តិការណ៍ប្រកួតអន្ដរជាតិ
  • ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៦:២៩ នាទី ល្ងាច
KIF តម្រូវឲ្យកីឡាករគុនខ្មែរ មានអាជ្ញាប័ណ្ណកីឡា សម្រាប់ចូលរួមព្រឹត្តិការណ៍ប្រកួតអន្ដរជាតិ
កីឡាករគុនខ្មែរជាតិ និងអន្ដរជាតិ ត្រូវមានអាជ្ញាប័ណ្ណកីឡាដើម្បីចូលរួមការប្រកួតអន្ដរជាតិ

សហព័ន្ធគុនខ្មែរអន្ដរជាតិ (Kun Khmer International Federation ឬ KIF) បានចេញសេចក្ដីណែនាំដល់ប្រទេសជាសមាជិកពេញសិទ្ធិរបស់ខ្លួន ឲ្យសុំអាជ្ញាប័ណ្ណ សម្រាប់រៀបចំការប្រកួតអន្ដរជាតិណា ដែលមានចាប់ពី៥ប្រទេសឡើងទៅ។ ក្នុងនោះ KIF ក៏តម្រូវឲ្យកីឡាករ-កីឡាការិនីគុនខ្មែរ និងអន្ដរជាតិ    ត្រូវមានអាជ្ញាប័ណ្ណកីឡា (Fighter License) ពីសហព័ន្ធគុនខ្មែរអន្ដរជាតិ ទើបមានសិទ្ធអាចចូលរួមការប្រកួតជាផ្លូវការបាន។
TTN-Free-Banner-In-Article-PC

លិខិត ដែលមានចុះហត្ថលេខាពីលោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរ កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានបញ្ជាក់ថា KIF បានណែនាំដល់បណ្ដាប្រទេសជាសមាជិកពេញសិទ្ធិ ចំនួន៣ចំណុច គឺទី១ ប្រទេសជាសមាជិកពេញសិទ្ធ ត្រូវស្នើសុំអាជ្ញាប័ណ្ណក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ដែលមានការចូលរួមចាប់ពី ៥ប្រទេសឡើងទៅ, ទី២ កីឡាករ-កីឡាការិនីគុនខ្មែរទាំងជាតិ និងអន្ដរជាតិ ត្រូវស្នើអាជ្ញាប័ណ្ណកីឡា (Fighter License) ពីសហព័ន្ធគុនខ្មែរអន្ដរជាតិ ទើបអាចមានសិទ្ធិចូលរួមការប្រកួតបាន និងទី៣ សមាជិកពេញសិទ្ធិ នឹងទទួលបានជំនួយបច្ចេកទេសពីសហព័ន្ធគុនខ្មែរអន្ដរជាតិ។ 
លិខិតណែនាំជាខេមរៈភាសា

យោងទៅលើមហាស​ន្និបាតប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប កាលពីខែធ្នូកន្លងមក លិខិតណែនាំនេះ  គឺ KIF មានគោលបំណងពង្រឹងអភិបាលកិច្ចល្អ ឲ្យមានតម្លាភាព និងគណនេយ្យភាពតាមបទបញ្ញាត្តិនានា ទៅដល់ប្រទេសជាសមាជិក ចំនួន ៦៥ប្រទេស៕
លិខិតណែនាំជាភាសាអង់គ្លេស

អត្ថបទទាក់ទង




 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា