ក្រសួងបរិស្ថាន យកចិត្តទុកដាក់ស្ដារបឹងបួក្នុងព្រៃ ដើម្បីរក្សាទឹកទុកឱ្យសត្វនៅរដូវប្រាំង
- ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

សៀមរាប៖ ក្រសួងបរិស្ថាន បានគិតគូរខ្ពស់ពីបញ្ហាខ្វះខាតទឹកសម្រាប់សត្វព្រៃនៅប្រាំង។ នេះជាការអះអាងរបស់ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រសួងបានទប់ស្កាត់ការបង្ហូរទឹកចេញប្រព័ន្ធបឹងធម្មជាតិ ជាពិសេសបន្តជីកស្រះ និងស្ដារឡើងវិញនូវបឹងបួធម្មជាតិនានា ដើម្បីធ្វើយ៉ាងណារក្សាទឹកទុកឱ្យសត្វស្លាប និងជីវចម្រុះផ្សេងៗ អាចចិញ្ចឹមជីវិត៕

លោក ខ្វៃ អាទិត្យា បញ្ជាក់ដូច្នេះ៖ «ការថែរក្សាប្រភពទឹក គឺការជីកស្តាររឿងមួយ ពិសេសគឺការពារព្រៃ។ ព្រៃឈើ ជាប្រភពដ៏ទឹក ផ្តល់នូវជម្រក និងផ្តល់ទឹកដ៏សំខាន់។ ហើយទឹកនៅភ្នំគូលែន នេះគឺជាទឹកដែលផ្តល់នូវការចិញ្ចឹមជីវិតរបស់សៀមរាបទាំងមូលតែម្តង។»។
សូមអញ្ជើញលោកអ្នកនាងស្តាប់ការលើកឡើងរបស់ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ខាងក្រោមនេះ ៖
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com