មន្រ្តីឧទ្យានុរក្ស ប្រទះឃើញមេ និងកូនខ្ទីង២ក្បាល នៅខេត្តព្រះវិហារ
  • ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៣:០២ នាទី រសៀល
មន្រ្តីឧទ្យានុរក្ស ប្រទះឃើញមេ និងកូនខ្ទីង២ក្បាល នៅខេត្តព្រះវិហារ

មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការដំណាក់ហ្លួង នាថ្ងៃទី២៧ កុម្ភៈនេះ បានប្រទះឃើញមេ និងកូនខ្ទីងចំនួន​ ២ក្បាល នៅជិតភ្នំក្រៀល ភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ស្ថិតភូមិសាស្រ្តដែនជម្រកសត្វបឹងពែរ និងព្រៃឡង់។ កូនខ្ទីង មានអាយុប្រហែល ១ឆ្នាំ។
TTN-Free-Banner-In-Article-PC


ខ្ទីង ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ក្នុងកម្រិត VU។​ ក្នុងន័យនេះ ពួកវា គឺសត្វព្រៃកម្ររបស់ពិភពលោក និងជាសត្វងាយរងគ្រោះថ្នាក់ជាសាកល។ បច្ចុប្បន្ន នៅទូទាំងពិភពលោកមានសត្វខ្ទីងប្រមាណ ២១ ០០០ក្បាល ភាគច្រើនរស់នៅក្នុងប្រទេសនាតំបន់អាស៊ីខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។ ចំពោះប្រទេសកម្ពុជា គេមិនទាន់មានទិន្ន័យច្បាស់នៅឡើយទេ ប៉ុន្តែ យោងតាមម៉ាស៊ីនថតស្វ័យប្រវត្តិ និងការល្បាតពីមន្ត្រីឧទ្យានុរក្ស សត្វខ្ទីងបង្ហាញវត្តមានគ្រប់តំបន់ការពារធម្មជាតិ៕ 



 

អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា