ពេញចិត្តសៀវភៅ «លើសពីអង្គរ» លោក ជា សាវី លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរនាំគ្នាអាន ដើម្បីស្វែងពីអង្គរបន្ថែម
  • ថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
ពេញចិត្តសៀវភៅ «លើសពីអង្គរ» លោក ជា សាវី លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរនាំគ្នាអាន ដើម្បីស្វែងពីអង្គរបន្ថែម
លោក ជា សាវី គ្រូបង្រៀននៅវិទ្យាល័យ១០មករា ខេត្តសៀមរាប

សៀមរាប៖ លោក ជា សាវី ជាគ្រូបង្រៀននៅវិទ្យាល័យ១០មករា ខេត្តសៀមរាប បានបញ្ចប់ការអានសៀវភៅ «លើសពីអង្គរ» ក្នុងរយៈពេល១យប់ ក្រោយទទួលបានសៀវភៅ។ តាមរយៈសៀវភៅជាង៣០០ទំព័រ លោក សាវី ទទួលបានព័ត៌មានបន្ថែមជាច្រើនជុំវិញរមណីយដ្ឋានអង្គរ មានការរស់នៅរបស់ពលរដ្ឋអ្នកស្រុកអង្គរ,ទំនៀមទម្លាប់ប្រពៃណីវប្បធម៌,ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានា និងប្រាសាទបុរាណមួយចំនួន ដែលលោកពុំធ្លាប់បានដឹង។ ជាអ្នកស្រឡាញ់ការអានស្រាប់ លោក សាវី ពេញចិត្តចំពោះសៀវភៅ «លើសពីអង្គរ» ហើយលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរ ពិសេសយុវជន ដែលចង់ស្វែងយល់ពីរមណីយដ្ឋានអង្គរ គួរមានសៀវភៅនេះ។
TTN-Free-Banner-In-Article-PC


រឿងរ៉ាវប្រាសាទ ព្រៃឈើ គមនាគមន៍ និងវប្បធម៌តំបន់អង្គរ មាននៅក្នុងសៀវភៅ«លើសពីអង្គរ»។ សៀវភៅកម្រាស់៣០០ទំព័រនេះ ក៏បានរំលេចពីអត្ថប្រយោជន៍ព្រៃឈើ និងទឹកជួយជ្រោងប្រាសាទ, បណ្ដាញផ្លូវគមនាគមន៍បុរាណ ព្រែកជីកបុរាណ មធ្យោបាយដឹកជញ្ជូនថ្មនាសម័យបុរាណ ដើម្បីកសាងប្រាសាទ , ប្រពៃណីនិងវប្បធម៌ ដែលផ្សារភ្ជាប់ជីវភាពរបស់អ្នកស្រុកអង្គរ ជាពិសេសព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានលើទឹកដីប្រាសាទនេះ ហើយមានតែមួយលើលោក។ 

ប្រិយមិត្តនៅតាមបណ្ដារាជធានី-ខេត្ត ដែលចាប់អារម្មណ៍ចង់ជាវសៀវភៅ «លើសពីអង្គរ» អាចទាក់ទងតាមលេខទំនាក់ទំនង Telegram: https://t.me/Hornsyna 010 567 505 / 085 680 864។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសខាងក្រោមដូចតទៅ៖

 

អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ