កម្ពុជា អាចឡើងកម្ដៅដល់៣៥អង្សារយៈពេល៣ថ្ងៃ
  • ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី ព្រឹក
កម្ពុជា អាចឡើងកម្ដៅដល់៣៥អង្សារយៈពេល៣ថ្ងៃ
អាកាសធាតុ

ភ្នំពេញ៖ របបខ្យល់មូសុងឦសានជាមួយសម្ពាធទាប ដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម ឈូងសមុទ្រថៃ និងលើកម្ពុជា​បានថយឥទ្ធិពល។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យកម្ពុជាឡើងកម្ដៅដល់៣៤-៣៥ អង្សាសេ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៤ ខែមីនា ។
TTN-Free-Banner-In-Article-PC


បើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ ដោយមានខ្យល់បក់មកពីទិសបូព៌ និងអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រក្នុងមួយវិនាទី។ 

រីឯ តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣៤អង្សាសេ។ តំបន់នេះ នឹងមានខ្យល់បក់មកពីទិសបូព៌ និងអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។ 

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣៤អង្សាសេ និងមានខ្យល់បក់ពីទិសឦសាន​ និងបូព៌មានល្បឿនមធ្យម ២ម៉ែត្រក្នុងមួយវិនាទី។ ប៉ុន្តែ ខេត្តកោះកុង អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី៥ភាគរយ។ 

ជាមួយគ្នានេះ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ៕ 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ​ ThmeyThmey25។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

អ៊ុត រស្មី