រដ្ឋមន្រ្តីសុខាភិបាល៖ យើងមិនត្រូវនិយាយសង្ឃឹមធ្វើឱ្យបានល្អទេ យើងត្រូវតែធ្វើឱ្យបាន
- ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:២៩ នាទី ល្ងាច

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡើងថ្លែងនាសន្និបាតសុខាភិបាលលើកទី៤៤ ព្រឹកថ្ងៃទី៣ ខែមីនា ។ រូបភាព សយ រតណ្ណៈវិសាល
ភ្នំពេញ៖ «យើងដូរពីពាក្យដែលថាយើងសង្ឃឹមថានឹងធ្វើបានល្អ ពាក្យសង្ឃឹមយើងដូរមកពាក្យ យើងត្រូវតែធ្វើឱ្យបានល្អ»។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ឈាង រ៉ា បានប្រាប់មន្រ្តី ខ្លួនដូច្នេះ នាសន្និបាតសុខាភិបាលលើកទី៤៤ ព្រឹកថ្ងៃទី៣ ខែមីនា ដោយបន្ថែមថាការផ្លាស់ប្តូរនេះសំដៅលើសកម្មភាពការងារនៅមូលដ្ឋាន។

សូមទស្សនាវីដេអូខាងក្រោម៖
លោក ឈាង រ៉ា បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ត្រូវតែប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួន និងបានស្នើទៅកាន់មន្រ្តីរបស់ខ្លួន ឱ្យផ្លាស់ប្តូរសកម្មភាពនៃការបំពេញការងារនៅក្នុងមូលដ្ឋាន ដើម្បីសុខភាពជាតិ។
លោក ឈាង រ៉ា បានបញ្ជាក់ដូច្នេះ៖ «បើយើងនិយាយហើយថា ដាក់ផែនការសកម្មភាពហើយ យើងសង្ឃឹមថាបានល្អ ពាក្យនេះ ហាក់ដូចជាល្អហើយ តែហាក់ដូចជាតាមដំណើរដែលអាចកើតមាន។ ប៉ុន្តែបើយើងថាទេ មិនត្រូវនិយាយថាគ្រាន់តែសង្ឃឹមទេ យើងត្រូវតែធ្វើឱ្យបានល្អ។ វាជំរុញឱ្យសកម្មភាពរបស់យើងគឺផ្ដោតមោះមុតនៅក្នុងការសម្រេចបាន ហើយធំបំផុតគឺការខំប្រឹង»។
ដើម្បីពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរ រដ្ឋមន្រ្តីរូបនេះ ក៏បានជូនពាក្យ២ឃ្លាទៅកាន់មន្រ្តីសុខាភិបាល ដោយសូមឱ្យសហភាតរៈសុខាភិបាលគ្រប់រូប បំពេញភារកិច្ចជាតួអង្គសំខាន់ ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ និងមន្រ្តីទាំងអស់គ្នាដើម្បីសុខភាពជាតិ៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ ThmeyThmey25។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: