អាជ្ញាធរខេត្តកំពង់ចាម ​នឹងរៀបចំបុណ្យ«ឆ្នេរកោះប៉ែន»ជាលើកដំបូង
  • ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
អាជ្ញាធរខេត្តកំពង់ចាម ​នឹងរៀបចំបុណ្យ«ឆ្នេរកោះប៉ែន»ជាលើកដំបូង

​រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីបុណ្យ«ឆ្នេរកោះប៉ែន» គម្រប់១៥ឆ្នាំ (២០១១-២០២៥) នៅ​រមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៥​។ បុណ្យឆ្នេរកោះប៉ែននេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ ផ្សព្វផ្សាយការអភិរក្សស្ពានឫស្សីឆ្លងទន្លេមេគង្គ ជាស្នាដៃរបស់សហគមន៍​។
TTN-Free-Banner-In-Article-PC

 
ដើម្បីបង្កភាពសប្បាយ រដ្ឋបាលខេត្ត ឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមឱ្យ​បាន​កុះករក្នុងកម្មវិធីកម្សាន្តជាច្រើន ដូចជា ការ​ប្រ​កួត​បាល់ទាត់លើវាលខ្សាច់ ​ការតាំងពិព័រណ៍ ការប្រគំតន្ត្រី ប្រដាល់គុនខ្មែរ រាំបាញ់ទឹកពេលថ្ងៃ ​និងការបាញ់កាំជ្រួច ជាដើម។ 


 
សូមជម្រាបថា  ស្ពានឫស្សីកោះប៉ែន ដែលតភ្ជាប់ពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន ត្រូវ បានដំណើរការប្រើប្រាស់ឡើងវិញ បន្ទាប់ពីទឹកទន្លេមេគង្គស្រកចុះ។ ជាធម្មតា ស្ពាន​ឫស្សី​ដ៏វែងមួយនេះ តែងត្រូវបានគេរុះរើ និងជួសជុល ឬផ្អាកដំណើរការនា​ពេលទឹកទន្លេឡើង ខ្លាំង ដើម្បីសុវត្ថិភាពអ្នកដំណើរ។
 
ស្ពានឫស្សីកោះប៉ែន មានប្រវែង៧០០ម៉ែត្រ ពេញនិយមបំផុតសម្រាប់អ្នកទេសចរ ដែល មកកម្សាន្តនៅក្រុងកំពង់ចាម ឬធ្វើដំណើរទៅកោះប៉ែន តែងឈប់ថតរូបកម្សាន្តទុកជា អនុស្សាវរីយ៍៕

 

អ្នកសរសេរអត្ថបទ

កញ្ញា  ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន