វិស័យភាពយន្ត៖ សម្ដេច ហ៊ុន ម៉ាណែត ថាបើក្រសួងវប្បធម៌អនុញ្ញាត សាច់រឿងហើយ អាជ្ញាធរមូលដ្ឋានមិនបាច់មើលទៀតទេ
- ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:១១ នាទី យប់

ភ្នំពេញ៖ «ក្រសួងវប្បធម៌គឺជាជំនាញ បើសិនជាខ្លឹមសារScript (សាច់រឿង) ដែលថតកុន ក្រសួងវប្បធម៌អនុញ្ញាតហើយ ពេលដែលសុំទីតាំងថតនៅខេត្តណា ឬរាជធានីភ្នំពេញ។ អាជ្ញាធរមូលដ្ឋានកុំសុំScript (សាច់រឿង) គេមើលទៀតទេ គ្រាន់តែរៀបចំដើម្បីសម្រួលទៅ ព្រោះក្រសួងវប្បធម៌បានផ្ដល់ហើយ»។ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស នាថ្ងៃទី៥ មីនា។

ត្រង់ចំណុចនេះ សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា ការធ្វើបែបនេះរបស់អាជ្ញាធរមូលដ្ឋាន មិនមែនជាចេតនាអាក្រក់នោះទេ ដើម្បីប្រសិទ្ធភាពការងារប៉ុណ្ណោះ។ « ពិតណាស់អាជ្ញាធរដែនដីគាត់មិនមែនមានចេតនាអាក្រក់ គាត់គ្រាន់តែចង់បញ្ជាក់កុំឱ្យមានរឿងដែលអាចបន្ទុកនៅក្នុងដែនដីរបស់គាត់»។
សម្ដេច ហ៊ុន ម៉ាណែត បានទទួលស្គាល់ថាវិស័យភាពយន្ត មិនមែនជាកិច្ចការងាយស្រួលនោះទេ។ ទោះបីជាយ៉ាងណា សម្ដេច អះអាថា សម្ដេច នៅតែខិតខំពង្រឹង និងជួយវិស័យភាពយន្តឱ្យរីកចម្រើនទៅមុខបន្ថែមទៀត។ « យើងនឹងបន្តជាមួយគ្នាដើម្បីធ្វើការជាជំហានៗទៀត ដើម្បីជួយពង្រឹងវិស័យភាពយន្តទាំងអស់នេះ»។ នេះជាការលើកឡើងរបស់ សម្ដេច ហ៊ុន ម៉ាណែត៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ ThmeyThmey25។

© រក្សាសិទ្ធិដោយ thmeythmey.com