សៀវភៅ «លើសពីអង្គរ» នាំអ្នកអានឱ្យបានស្វែងយល់ពីសិល្បៈនៃការសរសេរ
  • ថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៣០ នាទី រសៀល
សៀវភៅ «លើសពីអង្គរ» នាំអ្នកអានឱ្យបានស្វែងយល់ពីសិល្បៈនៃការសរសេរ

សៀមរាប៖ ក្រៅពីព័ត៌មានទាក់ទងនឹងរមណីយដ្ឋានអង្គរ សៀវភៅ «លើសពីអង្គរ» នឹងនាំអ្នកអានឱ្យបានស្វែងយល់បន្ថែមពីសិល្បៈ ឬស្ទីលនៃការសរសេររបស់អ្នកនិពន្ធ។ របៀបសរសេរបែបសារព័ត៌មានពីការស្រាវជ្រាវ និងសម្ភាស ដែលប្លែកពីអត្ថបទសំណេរទូទៅជាលក្ខណៈពិសេសនៃសៀវភៅលើសពីអង្គរ។

TTN-Free-Banner-In-Article-PC



សៀវភៅកម្រាស់៣០០ទំព័រនេះ ក៏បានរំលេចពីអត្ថប្រយោជន៍ព្រៃឈើ និងទឹកជួយជ្រោងប្រាសាទ, បណ្ដាញផ្លូវគមនាគមន៍បុរាណ ព្រែកជីកបុរាណ មធ្យោបាយដឹកជញ្ជូនថ្មនាសម័យបុរាណ ដើម្បីកសាងប្រាសាទ , ប្រពៃណីនិងវប្បធម៌ ដែលផ្សារភ្ជាប់ជីវភាពរបស់អ្នកស្រុកអង្គរ ជាពិសេសព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានលើទឹកដីប្រាសាទនេះ ហើយមានតែមួយលើលោក។ 

គិតមកដល់ពេលនេះ សៀវភៅ«លើសពីអង្គរ» ជាង២៧០០ក្បាល ទទួលបានការកក់ និងបញ្ជាទិញពីអង្គភាព ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល មន្ត្រីរាជការ សិស្ស និស្សិត និងមិត្តអ្នកអាន ជាទីគោរពរាប់អាន។

ប្រិយមិត្តនៅតាមបណ្ដារាជធានី-ខេត្ត ដែលចាប់អារម្មណ៍ជាវសៀវភៅនេះ អាចទាក់ទងតាមលេខទំនាក់ទំនង Telegram: https://t.me/Hornsyna 010 567 505 / 085 680 864។


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com

ផាត ដាណេ