- ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:០០ នាទី ព្រឹក

ប្រធានាធិបតី ដូណាល់ ត្រាំ ចោទអាហ្វ្រិកខាងត្បូងបានរឹបអូសយកដីរបស់កសិករ ដោយអះអាង ទទួលកសិករទាំងនោះ មកតាំងទីលំនៅនៅអាម៉េរិកដោយស្របច្បាប់។
«កសិករណាម្នាក់ដែលមកពីអាហ្វ្រិកខាងត្បូង ជាមួយនឹងគ្រួសាររបស់ពួកគេ មានបំណងចាកចេញពីប្រទេសខ្លួន ដើម្បីសុវត្ថិភាព នឹងត្រូវបានអញ្ជើញឱ្យចូលអាម៉េរិក ដោយទទួលភាពជាពលរដ្ឋស្របច្បាប់។ ដំណើរការនេះនឹងចាប់ផ្តើមភ្លាមៗ»។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី៧ ខែមីនា។
លោក ត្រាំ បានសង្កត់ធ្ងន់ថា អាហ្រ្វិកខាងត្បូងបច្ចុប្បន្នជា«កន្លែងរស់នៅដ៏គួរឱ្យភ័យខ្លាច» ហើយបានប្រកាសពីការព្យួរជំនួយទាំងអស់ដល់ប្រទេសនេះ។
«អាហ្វ្រិកខាងត្បូងធ្វើបាបកសិកររបស់ខ្លួនជាយូរមកហើយ។ ពួកគេកំពុងរឹបអូសយកដីស្រែចម្ការរបស់ប្រជាជនទាំងនេះ ហើយកាន់តែអាក្រក់ទៅៗ»។ លោក ត្រាំ ថ្លែងបែបនេះ។
ជាការឆ្លើយតប អ្នកនាំពាក្យរបស់ប្រធានាធិបតីអាហ្រ្វិកខាងត្បូង Cyril Ramaphosa បាននិយាយថា ទីក្រុង Pretoria មិនត្រូវបានទាញចូលទៅក្នុង«ការទូតប្រឆាំងផលិតផលរបស់អាម៉េរិក»នោះទេ។ ការទូតតាមរបៀបឧបរកណ៍បំពងសម្លេង កំពុងធ្វើសេចក្តីថ្លែងការណ៍បំផ្លើស ឬគំរាមកំហែងដើ ម្បីបង្ខំប្រទេសផ្សេងទៀតឱ្យធ្វើអ្វីដែលអ្នកចង់បាន។
ទំនាក់ទំនងរវាងអាម៉េរិក និងអាហ្រ្វិកខាងត្បូងមានភាពតានតឹង ចំពោះច្បាប់ដែលចុះហត្ថលេខាដោយប្រធានាធិបតី Ramaphosa ក្នុងខែមករា ទាក់ទងការដកហូតដីធ្លីដោយគ្មានសំណងរបស់កសិករ នៅក្នុងករណីមួយចំនួនសម្រាប់ផលប្រយោជន៍សាធារណៈ។
កន្លងមក ប្រធានាធិបតី Ramaphosa អះអាងថា រដ្ឋាភិបាលមិនបានរឹបអូសយកដីណាមួយឡើយ។ លោកបានបញ្ជាក់ថា ច្បាប់ថ្មីនេះ មានគោលបំណងលុបបំបាត់វិសមភាពពូជសាសន៍នៅក្នុងកម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសដែលមានប្រជាជនស្បែកខ្មៅលើសលុប។
លោក អេឡុន ម៉ាសក៍ ដែលកើតនៅអាហ្រ្វិកខាងត្បូង និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ត្រាំ បានចោទប្រកាន់រដ្ឋាភិបាលរបស់លោក Ramaphosa ថា ជាអ្នកណែនាំ«ច្បាប់បែងចែកទ្រព្យសម្បត្តិបែបរើសអើងជាតិសាសន៍»។ Starlink ដែលជាក្រុមហ៊ុនអ៊ីនធឺណេតផ្កាយរណបគ្រប់គ្រងដោយលោក ម៉ាសក៍ មិនទាន់ទទួលបានអាជ្ញាប័ណ្ណ ដើម្បីធ្វើប្រតិបត្តិការនៅអាហ្វ្រិកខាងត្បូងនៅឡើយទេ ដោយសារច្បាប់តម្រូវឱ្យក្រុមហ៊ុនធំៗផ្តល់ដើមទុនចំនួន ៣០ភាគរយ ដល់ក្រុមដែលជួបការលំបាកជាប្រវត្តិសាស្ត្រ។
បញ្ហាកម្មសិទ្ធិដីធ្លីនៅអាហ្វ្រិកខាងត្បូង គឺជាសំណុំរឿងក្តៅផ្នែកនយោបាយដែលបន្សល់ទុកពីមរតកនៃសម័យអាណានិគម និងការរើសអើងពូជសាសន៍ នៅពេលប្រជាជនស្បែកខ្មៅត្រូវគេបានដកហូតដីរបស់ពួកគេ និងបដិសេធសិទ្ធិកម្មសិទ្ធិ។
ទោះយ៉ាងណាក៏ដោយ ម្ចាស់ដីជនជាតិស្បែកសនៅតែកាន់កាប់ដីស្រែកសិកម្មទំនេរចំនួន ៣ភាគ៤ នៃអាហ្វ្រិកខាងត្បូង។ ការណ៍នេះគឺវាផ្ទុយនឹងពួកជនជាតិស្បែកខ្មៅដែលកាន់កាប់ដីត្រឹម ៤ភាគរយ ដែលមានប្រជាជន ៨០ភាគរយ ធៀបនឹងពួកស្បែកសដែលកាន់កាប់ដីទំនេរដល់ ៨ភាគរយ។ នេះបើយោងតាមសវនកម្មដីធ្លីអាហ្វ្រិកខាងត្បូងចុងក្រោយបំផុតឆ្នាំ២០១៧៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
