ភ្ញៀវទេសចរជាង៥ម៉ឺននាក់ បានទៅកម្សាន្តបុណ្យឆ្នេរកោះប៉ែន
  • ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៣០ នាទី ល្ងាច
ភ្ញៀវទេសចរជាង៥ម៉ឺននាក់ បានទៅកម្សាន្តបុណ្យឆ្នេរកោះប៉ែន
រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីបុណ្យឆ្នេរកោះប៉ែន គម្រប់១៥ឆ្នាំ (២០១១-២០២៥) នៅ​រមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៥​។ គិតត្រឹមថ្ងៃទី៣ នៃពិធីបុណ្យឆ្នេរកោះប៉ែននេះ មានភ្ញៀវទេសចំនួន​ ៥ ៧០៧នាក់​ បានចូលរួម ដោយ ក្នុងនោះមានភ្ញៀវបរទេស១០២នាក់។​ នេះបើតាមរដ្ឋបាលខេត្តកំពង់ចាម។

TTN-Free-Banner-In-Article-PC

បុណ្យឆ្នេរកោះប៉ែន រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ ផ្សព្វផ្សាយការអភិរក្សស្ពានឫស្សីឆ្លងទន្លេមេគង្គ ដែលជាស្នាដៃរបស់សហគមន៍​។ ជាពិសេស ពិធីបុណ្យនេះធ្វើឡើង ក៏ដើម្បីអបអរខួប ១៥ឆ្នាំ នៃការបង្កើតកន្លែងកម្សាន្តឆ្នេរកោះប៉ែន ស្ពានឫស្សី  របស់ខេត្តកំពង់ចាម ផងដែរ។​

ក្នុងពិធីបុណ្យនេះ ម្មវិធីកម្សាន្តជាច្រើន ដូចជា ៖ ការប្រកួតបាល់ទាត់លើវាលខ្សាច់ ការតាំងពិព័រណ៍ ការប្រគំតន្ត្រី ប្រដាល់គុនខ្មែរ និងការបាញ់កាំជ្រួច ជាដើម៕


អ្នកសរសេរអត្ថបទ

កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន