UCL៖ PSG, Inter Milan, Barca និង Bayern Munich ឡើងវគ្គ៨ក្រុមចុងក្រោយ
  • ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៣៧ នាទី ព្រឹក
UCL៖ PSG, Inter Milan, Barca និង Bayern Munich ឡើងវគ្គ៨ក្រុមចុងក្រោយ

Paris St Germain, Inter Milan, Barcelona និង Bayern Munich បានកៅអីវគ្គ ១/៤ផ្តាច់ព្រ័ត្រ UEFA Champions League។ PSG ឈ្នះ Liverpool ទាំងលំបាក ដោយបាល់កាត់ក្តីប៉េណាល់ទី ខណៈ Barca, Inter និង Bayern Munich សុទ្ធតែមានគ្រាប់បាល់លើសគូប្រជែងចាប់ពី៣គ្រាប់។
TTN-Free-Banner-In-Article-PC


នៅជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៅ Anfield រាត្រីថ្ងៃទី១១ ខែមីនា ក្រុមភ្ញៀវ PSG អាចរកបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Liverpool វិញក្នុងលទ្ធផល ១-០ ដោយសម្រេចគ្រាប់បាល់ពីសំណាក់ខ្សែប្រយុទ្ធ Ousmane Dembele នៅនាទី១២។ ដោយជើងទី១ ហង្សក្រហមឈ្នះក្រុមយក្សបារាំង ១-០ ដូច្នេះក្រុមទាំងពីរតម្រូវឱ្យថែមម៉ោង ១៥នាទី២ដង។ ក្រោយបន្ថែម៣០នាទី នៅតែមិនមានការស៊ុតបញ្ចូលទីគ្នា ក្រុមទាំងពីរត្រូវបន្តដល់ការទាត់បាល់កាត់ក្តីប៉េណាល់ទី ដោយ PSG ឈ្នះ Liverpool ក្នុងលទ្ធផល ៤-១។

Inter Milan បន្តឈ្នះ Feyenoord នៅទឹកដីខ្លួន ២-១ នៅជើងទី២ ដោយសរុបទាំងពីរជើងក្រុមអ៊ីតាលី ឈ្នះ ក្រុមហូឡង់ ៤-១។ Barca របស់អេស្ប៉ាញ ឈ្នះ Benfica មកពីព័រទុយហ្កាល់ ៣-១ សរុបទាំងពីរជើង ៤-១ និង Bayern Munich បន្តឈ្នះក្រុមពីអាល្លឺម៉ង់ដូចគ្នា Bayer Leverkusen ២-០ សរុបទាំងពីរជើង ៥-០។

PSG, Inter Milan, Barcelona និង Bayern Munich ឡើងទៅចាំនៅវគ្គ៨ក្រុមចុងក្រោយមុន៤ក្រុមទៀត ដែលនឹងត្រូវប្រកួតជើងទី២ វគ្គ១៦ក្រុមនារាត្រីថ្ងៃទី១២ ខែមីនា ដែលរួមមាន LOSC ទទួល Dortmund (ag ១-១), Arsenal ស្វាគមន៍ PSV (ag ៧-១), Aston Villa ទល់ Club Brugge (ag ៣-១) និងម្ចាស់ការពារជើងឯក Real Madrid ទៅសួរសុខទុក្ខ AT-Madrid (ag ២-១)៕
 

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​