ចាប់ពីឆ្នាំ១៩៩៥មក អ្នកទទួលបានគោរមងារឧកញ៉ាមាន១៦៤៧រូប តែលុបចេញ១៤០រូប
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:៤៧ នាទី រសៀល

លោក លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ពេលឡើងបូកសរុបរបាយការណ៍ប្រចាំឆ្នាំ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពចំនួនឧកញ៉ា បើទោះបីជាអ្នកខ្លះ មិនមែនជាសមាជិកសមាគមក៏ដោយ។

ក្រោមអធិបតីភាពប្រមុខរដ្ឋាភិបាល លោក លី យ៉ុងផាត់ បានបង្ហាញរបាយការណ៍ទាក់ទងនឹងសកម្មភាពការងាររបស់សមាគមឧកញ៉ា នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥។
តាមរបាយការណ៍ដែលសម្តេច ហ៊ុន ម៉ាណែត ទទួលបាននោះ គឺចាប់តាំងពីឆ្នាំ១៩៩៥មក អ្នកទទួលបានគោរមងារឧកញ៉ា មានចំនួន១៦៤៧នាក់ តែក្នុងចំណោមនោះ ១៤០នាក់ត្រូវបានលុបចេញ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ១២០រូបត្រូវបានលុបចេញដោយសារវិសមភាពការងារ ជាពិសេសកងកម្លាំងប្រដាប់អាវុធថ្នាក់ឧត្តមសេនីយ៍ដែលតម្រូវឱ្យរើស១។ អ្នកផ្សេងទៀត បានដកខ្លួនដោយស្ម័គ្រចិត្ត ហើយក្រៅពីនេះ ដោយសារការប្រព្រឹត្តបទល្មើសផ្សេងៗ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com