ប្រែពីអគារស្ងប់ស្ងាត់ អគារសណ្ឋាគារខេត្ត នឹងមានភាពអ៊ូអរឡើងវិញ ក្នុងព្រឹត្តការណ៍សង្រ្កាន្តកំពង់ធំ
- ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៤២ នាទី ព្រឹក

អគារសណ្ឋាគារខេត្ត នាបរិវេណសាលាខេត្តកំពង់ធំ។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ។
រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំតុបតែងបរិវេណអគារចាស់បុរាណមួយ ដែលមានទីតាំងនៅក្នុងសាលាខេត្ត។ បរិវេណអគារដ៏ស្ងាត់ច្រងំមួយនេះ ត្រូវបានអាជ្ញាធរសម្អាតដោយសារកាត់ស្មៅ និងដាក់ភ្លើងលម្អនាពេលរាត្រីផងដែរ។
លើសពីនេះ ក្នុងព្រឹត្តការណ៍សង្រ្កាន្តកំពង់ធំនាថ្ងៃទី១៤-១៦ ខែមេសាខាងមុខ រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំកម្មវិធីកម្សាន្តសប្បាយ និងលេងល្បែងប្រជាប្រិយខ្មែរនៅទីតាំងខាងលើ។ គួរបញ្ជាក់ថា អគារបារាំងនេះ ជាទីតាំងដែលទទួលបដិសណ្ឋារកិច្ចភ្ញៀវជាតិ និងអន្តរជាតិ មកស្នាក់នៅក្នុងខេត្តកំពង់ធំ។ អគារនេះ ត្រូវបានគេឈប់ប្រើប្រាស់នៅអំឡុងឆ្នាំ២០០០។

សូមអញ្ជើញទស្សនារូបភាពអគារសណ្ឋាគារខេត្ត ដែលថតដោយរដ្ឋបាលខេត្តកំពង់ធំដូចតទៅ៖
អត្ថបទទាក់ទង





© រក្សាសិទ្ធិដោយ thmeythmey.com
Tag: