៧០ឆ្នាំក្រោយ Newcastle ស្គាល់ជាតិពានក្នុងស្រុកលើកដំបូង
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:១៩ នាទី ព្រឹក
៧០ឆ្នាំក្រោយ Newcastle ស្គាល់ជាតិពានក្នុងស្រុកលើកដំបូង

Newcastle United ក្លាយជាម្ចាស់ជើងឯក EFL Cup តាមរយៈការយកឈ្នះ Liverpool ២-១ នៅវគ្គផ្តាច់ព្រ័ត្រ។ EFL Cup ជាពានរង្វាន់ក្នុងស្រុកលើកដំបូងដែលក្រុមរហស្សនាមសិរាកាព្រៃ ទទួលបានលើកដំបូង ក្រោយខកខានរយៈពេល ៧០ឆ្នាំ។
TTN-Free-Banner-In-Article-PC


នាជំនួបវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ថ្ងៃទី១៦ ខែមីនា ខ្សែការពារ Dan Burn បានផ្តល់ភាពរីករាយឱ្យអ្នកគាំទ្រ Newcastle បន្ទាប់ពីរូបគេតែតបញ្ជូលទីក្រុម Liverpool នៅនាទី៤៥។

ចូលដល់វគ្គទី២ នៅពេលដំណើរការប្រកួត៧នាទី ខ្សែប្រយុទ្ធឆ្នើម Alexander Isak សម្រេចគ្រាប់ទី២ឱ្យក្រុមលោក Eddie Howe។ យ៉ាងណាក៏ដោយ នៅនាទី ៩០+៤ Federico Chiesa រកបាន១គ្រាប់ ឱ្យក្រុមលោក Arne Slot។ ចប់ការប្រកួត Newcastle ឈ្នះ Liverpool ២-១។

តាមរយៈជ័យជម្នះនេះ គ្រប់គ្រាន់ដើម្បីជួយក្រុមរហស្សនាមសិរិកាព្រៃ ឈ្នះជើងឯកពានរង្វាបន់កម្រិតទី៣អង់គ្លេស EFL Cup ឆ្នាំ ២០២៥ និងជាពានក្រុងស្រុកលើកដំបូង គិតចាប់តាំងពីឆ្នាំ ១៩៥៥មក។ Newcastle ឈ្នះពានក្នុងស្រុក FA Cup លើកចុងកាលពី ៧០ឆ្នាំមុន។

EFL Cup ក៏ជាពានរង្វាន់លើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែល Newcastle ទទួលបានផងដែរ។ ក្នុងចំណោមក្រុមទាំងអស់នៅអង់គ្លេស មាន២៤ក្រុមប៉ុណ្ណោះធ្លាប់ស្គាល់ជាតិពានលំដាប់ទី៣អង់គ្លេសនេះ ដោយក្នុងនោះ Liverpool ឈ្នះច្រើនជាងគេចំនួន ១០លើក តាមពីក្រោយដោយ Manchester City ៨លើក និង Manchester United ៦លើក។ Chelsea និង Aston Villa ៥លើក, Tottenham Hotspur និង Nottingham Forest ៤លើកដូចគ្នា៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង