ភ្លៀងកក់ខែ ​ថយឥទ្ធិពលមួយសប្តាហ៍ តែនឹងចាប់កម្រើកវិញ ពីថ្ងៃ​ទី២៦-៣១ ខែមីនា
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៧ នាទី ព្រឹក
ភ្លៀងកក់ខែ ​ថយឥទ្ធិពលមួយសប្តាហ៍ តែនឹងចាប់កម្រើកវិញ ពីថ្ងៃ​ទី២៦-៣១ ខែមីនា

នៅកម្ពុជា ភ្លៀងកក់ខែ នឹងថមថយឥទ្ធិពលចាប់ពីថ្ងៃទី១៨-២៥ ខែមីនា ប៉ុន្តែវានឹងបន្ត​មាន​ឥទ្ធិពល​ឡើងវិញ ពីថ្ងៃទី២៦-៣១ខែមីនា។ នេះបើយោងតាមសេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និងឧតុនិយម។

TTN-Free-Banner-In-Article-PC

«ភ្លៀងកក់ខែ នឹងបន្តមានឥទ្ធិពលឡើងវិញ ដែលគ្របដណ្តប់រាយប៉ាយ​នៅក្នុងក្របខណ្ឌ​ទូ​ទាំងប្រទេស។»។ ក្រសួងធនធានទឹកបញ្ជាក់ដូច្នេះ ដោយបន្តថា រលកសមុទ្រមាន​កម្ពស់​មធ្យម​អប្បបរមា ០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ។ 

បើតាមក្រសួងធនធានទឹក ​ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែមីនាកន្លងទៅ  ​ ភ្លៀង​កក់​ខែ​បានគ្របដណ្តប់លើស្រុក/ខណ្ឌ ចំនួន១៧៦ នៅទូទាំងប្រទេសកម្ពុជា៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ