ពិតអត់! ញ៉ាំស្ករច្រើនមិនល្អទេ តែបើមិនញ៉ាំសោះប្រាកដជាមានបញ្ហាធំ?
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ព្រឹក
ពិតអត់! ញ៉ាំស្ករច្រើនមិនល្អទេ តែបើមិនញ៉ាំសោះប្រាកដជាមានបញ្ហាធំ?

ជាតិស្ករត្រូវបានគេគិតថា ជាសារធាតុដែលមិនគួរទទួលទានច្រើន ព្រោះតែវាធ្វើឱ្យឡើងទម្ងន់និងប្រឈមនឹងជំងឺផ្សេងៗ។ ប៉ុន្តែតាមពិតទៅ មានជាតិស្ករល្អ ដូចជាអំពៅ ឬផ្លែឈើ និងបន្លែ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងរូបរាងរបស់អ្នក។ នៅពេលទទួលទានក្នុងកម្រិតមធ្យម ជាតិស្ករអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និង មិនធ្វើឱ្យអ្នកឡើងទម្ងន់ឡើយ។ តើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកមិនទទួលទានជាតិស្ករទាល់តែសោះ។

TTN-Free-Banner-In-Article-PC

១. សក់របស់អ្នកអាចលូតយឺតជាងធម្មតា

ការបន្ថែមស្ករសទៅក្នុងរបបអាហាររបស់អ្នក ពិតជាអាចជួយឱ្យសក់របស់អ្នកដុះលឿនជាងមុន។ អំពៅគឺជាថ្នាំបញ្ចុះទឹកនោមធម្មជាតិ ហើយវាជួយបណ្តេញជាតិពុល និងយកអំបិលលើសចេញពីរាងកាយរបស់អ្នក ធ្វើឱ្យការងារតម្រងនោមរបស់អ្នកកាន់តែងាយស្រួល។ នៅពេលដែលតម្រងនោមរបស់អ្នកដំណើរការមិនបានត្រឹមត្រូវ វាអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព រួមទាំងការជ្រុះសក់ផងដែរ។ ការទទួលទានស្ករក្នុងកម្រិតល្មម គឺជាវិធីងាយស្រួល និងឆ្ងាញ់ដើម្បីទទួលបានសក់ក្រាស់ និងភ្លឺរលោង។

២. ស្បែករបស់អ្នកងាយនឹងខូចដោយសារបរិស្ថានជុំវិញ

ទោះបីជា វាជាការពិតដែលថាអាហារដែលមានជាតិស្ករ អាចបណ្តាលឱ្យកើតមុនក៏ដោយ ក៏ជាតិស្ករដែលមានសុខភាពល្អដូចជាស្ករអំពៅពិតជាអាចផ្តល់អត្ថប្រយោជន៍ដល់ស្បែករបស់អ្នក។ ស្ករអំពៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារស្បែករបស់អ្នកប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបណ្តាលឱ្យមានស្នាមអាចម៍រុយ និង ឆាប់ចាស់មុនអាយុ។ ការរីករាយជាមួយសូកូឡាខ្មៅពីរបីដុំ ក៏អាចជួយឱ្យស្បែករបស់អ្នកមានភាពភ្លឺរលោងផងដែរ។

៣. អ្នកអាចនឹងឡើងទម្ងន់បន្ថែម

ការលុបបំបាត់ជាតិស្ករចេញពីរបបអាហាររបស់អ្នកទាំងស្រុង ស្តាប់ទៅដូចជាគំនិតដ៏អស្ចារ្យ ប្រសិនបើអ្នកកំពុងព្យាយាមសម្រកទម្ងន់។ ប៉ុន្តែ​ការ​បង្អត់​ជាតិ​ផ្អែម ​អាច​នាំ​ឱ្យ​មាន​ការ​ឃ្លាន​ស្ករ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​ច្រើន។ ការញ៉ាំសូកូឡាខ្មៅមានជាតិស្ករក្នុងបរិមាណល្មម អាចផ្តល់ឱ្យអ្នកនូវអារម្មណ៍ឆ្អែត និង អាចរក្សាទម្ងន់៕

ត្រួតពិនិត្យដោយ៖ https://www.health.com.kh/


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ