ធនាគារ មេយប៊ែង ស្វាគមន៍អតិថិជនមកកាន់ទីតាំងថ្មីនៃសាខាច្បារអំពៅ
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២២ នាទី ព្រឹក
ធនាគារ មេយប៊ែង ស្វាគមន៍អតិថិជនមកកាន់ទីតាំងថ្មីនៃសាខាច្បារអំពៅ

រាជធានីភ្នំពេញ៖ ធនាគារ មេយប៊ែង ខេមបូឌា ភីអិលស៊ី (ធនាគារ មេយប៊ែង ខេមបូឌា) បានសម្ពោធបើកដំណើរការជាផ្លូវការ សាខាច្បារអំពៅ ទីតាំងថ្មី ដែលស្ថិតនៅលើផ្លូវជាតិលេខ១ ប្រសព្វនឹងផ្លូវបំបែកទៅ តំបន់អភិវឌ្ឍន៍កោះនរា និងបុរីប៉េងហួត ដឹស្តាផ្លាទីនីម ខេភីថល វ័ន។ កម្មវិធីបើកសម្ពោធទីតាំងសាខាថ្មីនេះ ធ្វើឡើងជាមួយគ្នានឹង កម្មវិធីសំណេះសំណាល និងថ្លែងអំណរគុណដល់អតិថិជន ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

ការផ្លាស់ទៅទីតាំងថ្មីនេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ខេមបូឌា ក្នុងការបង្កើននូវគុណភាព និងបទពិសោធជូនដល់អតិថិជន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស សម្ភារបរិក្ខារទំនើប និងសេវាកម្ម ឱ្យសមស្របទៅនឹងអតិថិជនរបស់យើង។ 

ជាមួយនឹងការផ្តោតសំខាន់លើភាពងាយស្រួលជូនដល់អតិថិជនជាចម្បង សាខាថ្មីនេះត្រូវបានរចនាឡើង និងបំពាក់ដោយ សម្ភារបរិក្ខារទំនើប កន្លែងអង្គុយរង់ចាំប្រកបដោយផាសុកភាព កន្លែងស្វ័យសេវា ចំណតឡានធំទូលាយ  និងបរិយាកាសស្វាគមន៍ ដែលធានាបាននូវបទពិសោធធនាគារប្រកបឧត្តមភាព។ ការរចនាបែបទំនើប ដែលផ្តល់នូវបរិយាកាសប្រកបដោយផាសុកភាពសម្រាប់អតិថិជនរបស់យើងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ មេយប៊ែង ចំពោះការផ្តល់សេវាកម្មប្រកបដោយឧត្តមភាព។



លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង ខេមបូឌា មានប្រសាសន៍ថា៖ «ការបើកដំណើរការសាខាច្បារអំពៅថ្មីនេះ បានបង្ហាញពីការប្តេជ្ញារបស់យើង ក្នុងការបន្តផ្តល់នូវ បទពិសោធធនាគារល្អបំផុតជូនអតិថិជន។ ធនាគារ មេយប៊ែង ពិតជាមានមោទកភាពដែលបានបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជារយៈកាលជាង៣២ឆ្នាំមកនេះ រីឯសាខាច្បារអំពៅក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងបេសកកម្មរបស់យើង ក្នុងរយៈជាង១៥ឆ្នាំមកហើយនេះ។ ពួកយើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ផ្តើមទំព័រថ្មីនេះ ដោយផ្តល់ជូននូវបទពិសោធធនាគារប្រកបដោយឧត្តមភាព ដើម្បីបម្រើ និងបំពេញតម្រូវការរបស់អតិថិជនរបស់យើង។»

ដើម្បីអបអរសាទរការបើកសម្ពោធជាផ្លូវការសាខាច្បារអំពៅថ្មីនេះ ធនាគារ មេយប៊ែង ខេមបូឌា បានរៀបចំកម្មវិធី សំណេះសំណាល និងថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន។ កម្មវិធីជួបជុំនេះ ជាវេទិកាដ៏មានអត្ថន័យមួយសម្រាប់ពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំរវាង អតិថិជន សហគមន៍ និងគណៈគ្រប់គ្រងធនាគារ មេយប៊ែង ខេមបូឌា ក្នុងបរិយាកាសដ៏កក់ក្តៅ និងពោពេញដោយការចូលរួម។ 

លោក រ័ត្ន សោភ័ណ បានបន្ថែមថា៖ «សាខាច្បារអំពៅថ្មីនេះមិនមែនគ្រាន់តែជាគ្រឹះស្ថានធនាគារប៉ុណ្ណោះទេ។ វាជាទីតាំងសម្រាប់សហគមន៍មួយ ដែលរចនាឡើងសម្រាប់ការជួបជុំ និងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និត។ យើងមានមោទកភាពក្នុងការអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះជាមួយអតិថិជនដ៏មានតម្លៃរបស់យើង ដែលតែងតែជឿទុកចិត្ត និងគាំទ្រលើធនាគារ មេយប៊ែង ខេមបូឌា។ ការផ្លាស់ប្តូរមកកាន់ទីតាំងនេះសបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្នុងការជំរុញសក្តានុពលអតិថិជនរបស់យើង ក៏ដូចជាគាំទ្រដល់ការរីកចម្រើន និងភាពជោគជ័យជាបន្តបន្ទាប់របស់ពួកគាត់»។



ធនាគារ មេយប៊ែង សាខាច្បារអំពៅ សាខាថ្មី ចាប់ដំណើរការពីពេលនេះតទៅ ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ៣អឺ០អឺ១អឺ២អឺ៣ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បុគ្គលិកធនាគារ មេយប៊ែង ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ និងបម្រើអតិថិជន ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយ៕

(អត្ថបទពាណិជ្ជកម្ម)
 

អ្នកសរសេរអត្ថបទ

ឈ្មោះ ឌួក ដែន ផ្នែកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្ម។ ឌួក ដែន បានចូលបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ជាអ្នកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២២។

© រក្សាសិទ្ធិដោយ thmeythmey.com

ឌួក ដែន