ធ្លាប់អត់? គ្រាន់តែគេងនៅវាលលំហមានប្រយោជន៍បែបនេះសោះ
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ព្រឹក
ធ្លាប់អត់? គ្រាន់តែគេងនៅវាលលំហមានប្រយោជន៍បែបនេះសោះ

អ្នកខ្លះប្រហែលជាគិតថា «ធ្វើដូចអត់មានផ្ទះនៅ បានមកដេកនៅវាលតាមរមណីយដ្ឋានបែបនេះ» នៅពេលដែលឃើញគេទៅដើរលេងលក្ខណៈលំហែកាយធម្មជាតិ។ អ្នកដែលគិតបែបនេះ ប្រហែលជាមិនដឹងទេថា ការធ្វើដូចនេះមានប្រយោជន៍ជាច្រើនដល់សុខភាព។

TTN-Free-Banner-In-Article-PC

១. មុខងារខួរក្បាលនិងរាងកាយមានភាពប្រសើរឡើង

ខួរក្បាលរបស់យើងប្រើប្រាស់អុកស៊ីសែនច្រើន ដើម្បីដំណើរការ។ វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលយើងដកដង្ហើមចូលអុកស៊ីសែនបានល្អប្រសើរសម្រាប់យើង។ ដូច្នេះការគេងនៅខាងក្រៅ មិនមែនគ្រាន់តែជាការបន្ធូរអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អសម្រាប់ទាំងរាងកាយនិងខួរក្បាលរបស់យើងផងដែរ!

២. កំរិតភាពស៊ាំកើនឡើង

ការសិក្សាមួយនៅប្រទេសជប៉ុនបានបង្ហាញថា ការចំណាយពេលប្រហែល ២ម៉ោងនៅក្រៅផ្ទះក្រោមម្លប់ឈើ ជារៀងរាល់ថ្ងៃមានអត្ថប្រយោជន៍ច្រើនសម្រាប់យើង។ អត្ថប្រយោជន៍ដូចជា សម្ពាធឈាមទាប អរម៉ូនស្រ្តេសថយចុះ អត្រាជីពចរទាប ក៏ដូចជាប្រព័ន្ធភាពស៊ាំកើនឡើង។​

៣. កម្រិតស្ត្រេសធ្លាក់ចុះ

ការសិក្សាមួយបានបង្ហាញថា សូម្បីតែការមើលរូបដើមឈើ ក៏ជួយកាត់បន្ថយភាពតានតឹងរបស់អ្នក ហើយការក្រឡេកមើលដើមឈើមែនទែន នឹងកាន់តែមានប្រយោជន៍ដល់សុខភាពផ្លូវចិត្តរបស់យើង។ មិនត្រឹមតែប៉ុណ្ណឹងទេ សម្លេងសត្វយំក្នុងព្រៃក៏ធ្វើឱ្យយើងស្ងប់ចិត្តផងដែរ៕

ត្រួតពិនិត្យដោយ៖ https://www.health.com.kh/


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ