យុទ្ធនាការលុបបំបាត់សំបកធុងហ្គាសចាស់ ដើម្បីសុវត្ថិភាពប្រជាជនកម្ពុជា
- ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:១៣ នាទី ព្រឹក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ក្រុមហ៊ុន D Smart Gaz គឺជាក្រុមហ៊ុនកូនខ្មែរដំបូងគេបំផុត បានបង្កើត App សម្រាប់កុម្ម៉ង់ហ្គាសមុនគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា D Smart Gaz ។ នៅក្នុងថ្ងៃនេះ ដែលក្រុមហ៊ុនបានចាប់ផ្តើមនូវយុទ្ធនាការថ្មីមួយគឺការលុបបំបាត់សំបកធុងហ្គាសចាស់ៗ ដែលហួសកាលកំណត់ប្រើប្រាស់ និងគ្មានស្តង់ដាដែលជាកត្តាងាយបង្កហានិភ័យដល់យើងទាំងអស់គ្នាព្រមទាំងសហគមយើងរស់នៅផងដែរ ។

នៅក្នុងកម្មវិធី លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន D Smart Gaz បានលើកឡើងថា លោកមានការគាំទ្រយ៉ាងពេញទំហឹងលើយុទ្ធនាការមួយនេះ ព្រោះថាប្រជាពលរដ្ឋរបស់យើងស្ទើរទាំងអស់គ្នាទៅហើយ ដែលប្រើប្រាស់ហ្គាសប្រចាំថ្ងៃ ហើយយើងគ្រប់គ្នាតែងតែបារម្ភពីសុវត្ថិភាពរបស់យើង និងគ្រួសារ ព្រោះថាពេលខ្លះការទិញហ្គាសទូទៅមិនបានត្រួតពិនិត្យលើសំបកធុងហ្គាសនោះទេ ពេលខ្លះមានសភាពចាស់ ឬហួសការបរិច្ឆេទប្រើប្រាស់ ប៉ុន្តែយើងគ្មានជម្រើស។

ក្នុងឱកាសយុទ្ធនាការលុបបំបាត់ធុងហ្គាសចាស់នេះ ក្រុមហ៊ុន D Smart Gaz បានត្រៀមធុងហ្គាសថ្មីៗ ដែលមានការត្រួតពិនិត្យច្បាស់លាស់តាមស្តង់ដា ដើម្បីផ្តល់ជូនធុងហ្គាសថ្មីសម្រាប់អតិថិជនប្រើប្រាស់រហូតដល់ ៥,០០០ធុង ដោយឥតគិតថ្លៃ ដើម្បីជួយពង្រឹង នៅសុខសុវត្ថិភាពសម្រាប់បងប្អូន។ ដើម្បីបានធុងហ្គាសដ៏ថ្មីសន្លាងនេះ បងប្អូនគ្រាន់តែ Download App D Smart Gaz នៅ Play Store និង App Store ដោយបញ្ជាទិញហ្គាសពីក្នុង App ផ្ទាល់។ លើសពីនេះ អេប D smart Gaz មានមុខងារពិសេស ដែលមិនធ្លាប់មាន គឺ អាចមើលឃើញកម្រិតទឹកហ្គាស ដែលនៅសល់ក្នុងធុងហើយក៏មានឧបករណ៍ចាប់ក្លិនហ្គាសពេលលេចធ្លាយ និងកាត់ផ្តាច់ការបញ្ចេញហ្គាសដោយស័្វយប្រវត្តិ។ លោកអ្នកអស់កង្វល់រឿងកុម្ម៉ង់ហ្គាស ព្រោះយើងមានការដឹកជញ្ជូនឆាប់រហ័សមិនលើសពី ៣០នាទី រួមជាមួយបុគ្គលិកមានវិជ្ជាជីវៈ និងប្រកបដោយស្តង់ដាមិនបង្កហានិភ័យទៅទីសាធារណៈក្នុងអំឡុងពេលបើកបរ៕
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាម Facebook Page: D Smart Gaz - ឌី ស្មាតហ្គាស






(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com